លោក Roman Abramovich បានប្រកាសលក់ក្លឹបតោខៀវ Chelsea ហើយកាលពីយប់មិញនេះ ក្នុងតម្លៃប្រមាណជា៣ពាន់លានផោន។
សេដ្ឋីរុស្ស៊ីខាងលើបានទិញក្លឹបនៅអង់គ្លេសនេះតាំងពីឆ្នាំ២០០៣ ក្នុងតម្លៃ១៤០លានផោន។ ការដឹកនាំក្លឹប១៩ឆ្នាំមកហើយឃើញថាជោគជ័យច្រើន ឈ្នះពានជាង២០ឯណោះ តែដោយសាររុស្ស៊ីឈ្លានពានអ៊ុយក្រែន ទើបលោកត្រូវលក់ក្លឹបនេះចោល ព្រោះរដ្ឋាភិបាលអង់គ្លេសដាក់សម្ពាធខ្លាំងលើអ្នករកស៊ីសញ្ជាតិរុស្ស៊ី។ ដោយតម្លៃដែលលោកចង់លក់នោះ គឺ៣ពាន់លានផោនឯណោះ ហើយបច្ចុប្បន្នក៏មានក្លឹបទាក់ទងមកផងដែរ។
ប្រាក់ដែលបានពីការលក់ក្លឹបនេះ សេដ្ឋីរុស្ស៊ីខាងលើក៏នឹងយកទៅជួយអ្នករងគ្រោះដោយសារសង្គ្រាមនៅអ៊ុយក្រែនផងដែរ។ ដោយលោក ក៏នឹងបង្កើតជាមូលិធីមួយដើម្បីជួយស្រោចស្រង់រចនាសម្ព័ន្ធនានាដែលរងការខូចខាតដោយសារសង្គ្រាមផងដែរ៕ ប្រភព៖ CBSsports