លោក Erik ten Hag បេក្ខភាពមកដឹកនាំក្រុមបិសាចក្រហម Manchester United បានចាប់ផ្ដើមរៀនភាសាអង់គ្លេសហើយ ដែលនេះជាសញ្ញាបញ្ជាក់ថាលោកអាចមកដឹកនាំក្រុមនៅ Old Trafford ។
បើតាមការមើលឃើញជាក់ស្ដែង លោក Ralf Rangnick នឹងដឹកនាំក្រុម Man Utd ត្រឹមចប់រដូវកាលនេះទេ។ លោកក៏បានស្វែងរកមើលអ្នកចាត់ការថ្មីមកជំនួសកន្លែងរបស់លោកហើយដែរ ព្រោះចប់រដូវកាលនេះទៅ លោក Rangnick នឹងឡើងជាប្រធានប្រតិបត្តិផ្នែកកីឡាវិញហើយ។ លោក ជាអ្នករើសអ្នកចាត់ការថ្មីចូល។
ដោយលោក Rangnick មើលឃើញថាលោក Erik ten Hag ដែលកំពុងដឹកនាំក្រុម Ajax ជាបេក្ខភាពសក្ដិសមបំផុត។ ក្រោយពីទទួលបានការចាប់អារម្មណ៍ពីក្រុម Man Utd ហើយ លោក Erik ក៏ត្រូវបានគេដឹងថាកំពុងរៀនភាសាអង់គ្លេសហើយដែរ។ នេះជាសញ្ញាមួយបញ្ជាក់ថាលោកនឹងអាចមកដឹកនាំក្រុមនៅ Premier League នារដូវកាលក្រោយហើយ៕ ប្រភព៖ DailyMail