លោក Roman Abramovich បានប្រកាសលក់ក្លឹបតោខៀវ Chelsea ហើយ ក្នុងតម្លៃខ្លួន៣ពាន់លានផោន ក្រោយពីលោកទទួលបានសម្ពាធច្រើនពីរដ្ឋាភិបាលអង់គ្លេស។
លោក Roman ជាមនុស្សជំនិតរបស់លោកពូទីន ប្រធានាធិបតីរុស្ស៊ី។ ក្រោយពីរុស្ស៊ី ឈ្លានពានអ៊ុយក្រែនមក ប្រទេសនៅអឺរ៉ុបក៏បានចាប់ផ្ដើមដាក់ទណ្ឌកម្មទៅលើសេដ្ឋីរុស្ស៊ីនានាដែលនៅក្បែរលោកពូទីន ហើយក្នុងនោះក៏មានឈ្មោះរបស់លោក Roman ម្នាក់ផងដែរ។ លោកត្រូវខាតបង់ប្រាក់ពីការធ្វើជំនួញជាច្រើន ហើយនៅពេលនេះអង់គ្លេសចង់ដកយកក្លឹប Chelsea ចេញពីលោកថែមទៀត។
ដោយសារតែមិនមានជម្រើសនេះហើយ ទើបលោក Roman សម្រេចចិត្តកាលពីយប់មិញ ដាក់ក្លឹប Chelsea លក់តែម្ដង។ តម្លៃរបស់ក្លឹបនេះ រហូតដល់៣ពាន់លានផោនឯណោះ។ បច្ចុប្បន្នមានភាគីជាច្រើនបានចាប់អារម្មណ៍ ក៏ព្រោះតែក្លឹបនេះកំពុងជោគជ័យស្រាប់ទៅហើយ៕ ប្រភព៖ DailyMail