កីឡាករបាល់ទាត់អ៊ុយក្រែន ២នាក់ហើយ បានស្លាប់ក្នុងការប្រយុទ្ធរបស់រុស្ស៊ីមកលើអ៊ុយក្រែន ត្រឹមរយៈពេល១សប្ដាហ៍មកនេះ។
បើយោងតាម The International Federation of Professional Footballers (FIFPRO) បានប្រកាសកាលពីយប់មិញនេះ កីឡាករបាល់ទាត់អ៊ុយក្រែន២នាក់ហើយបានស្លាប់។ ក្នុងនោះមានកីឡាករ Vitalii Sapylo អាយុ២១ឆ្នាំ និង Dmytro Martynenko អាយុ២៥ឆ្នាំ។ Vitalii ជាយុវជនដែលកំពុងលេង ឱ្យក្រុម Karpaty Lviv ហើយការស្លាប់របស់គេតាំងពីថ្ងសុក្រសប្ដាហ៍មុនម្ល៉េះ។ ស្របពេលកីឡាករ Martynenko វិញលេងឱ្យក្រុម FC Gostomel ស្លាប់ដោយសារតែរុស្ស៊ីបំផ្លោងគ្រាប់បែកចំផ្ទះរបស់គេ។
នេះជាករណីបាត់បង់កីឡាករបាល់ទាត់ដំបូងនៅអ៊ុយក្រែន ដែលកើតឡើងដោយសារសង្គ្រាមឈ្លានពានរបស់រុស្ស៊ីមកលើប្រទេសនេះ។ បច្ចុប្បន្នសង្គ្រាមប្រទេសជាប់គ្នានេះ នៅមិនទាន់ធូរស្បើយនៅឡើយទេ។ រុស្ស៊ី បានបញ្ជូនទ័ពរាប់ពាន់នាក់មកទៀត ដើម្បីសម្រុកវាយយកទីក្រុងគៀវឱ្យបានលឿនបំផុត៕
ប្រភព៖ Marca