សំបុត្រចំនួន៦ម៉ឺនសន្លឹកត្រូវបានក្រុម Real Madrid លក់អស់ទៅហើយ សម្រាប់ការប្រកួតវគ្គ១៦ក្រុមចុងក្រោយជើងទី២ទល់ក្រុម PSG នៅថ្ងៃ៩ខែមីនាឆ្នាំ២០២២ខាងមុខ។
កាលនៅទឹកដីបារាំង ក្រុម Real Madrid បានបរាជ័យក្នុងលទ្ធផល ១-០ ដោយកាលនោះ Mbappe ជាអ្នកធ្វើបានសម្រេចនៅចុងការប្រកួត។ ដូច្នេះហើយ ទើបបានជាជើងទី២នេះ អ្នកគាំទ្រជាច្រើនជឿជាក់ថានឹងក្លាយជាការប្រកួតល្អមើលមិនខាន។ អ្នកគាំទ្រសម្រុកទិញសំបុត្រច្រើនណាស់ ហើយនៅពេលនេះសំបុត្រដែលមាន៦ម៉ឺនសន្លឹក ត្រូវបានលក់អស់ទៅហើយ។ ដោយសំបុត្រនៃការប្រកួតនេះ មានចន្លោះពី១០០ទៅ ៤១០អឺរ៉ូឯណោះ។
ជំនួបដែលមានអ្នកគាំទ្ររង់ចាំទស្សនាច្រើនបែបនេះនៅកីឡដ្ឋាន Bernabue ខកខានកើតឡើងជាច្រើនឆ្នាំមកហើយ។ ការប្រកួតដែលមានអ្នកទស្សនាចូលមើលច្រើនចុងក្រោយបំផុតគឺប៉ះក្រុម Man City មុនមេរោគកូវីដ១៩ផ្ទុះឡើង។ ដោយការប្រកួតលើកមុន Real Madrid លេងចាញ់ Man City ២-១ ផង៕ ប្រភព៖ Marca