លោក Thomas Tuchel បង្ហាញការមិនពេញចិត្តនោះទេ នៅពេលអ្នកកាសែតព្យាយាមសួរលោកពីអនាគតក្លឹប និងរឿងទាក់ទងជាមួយប្រធានក្លឹបដែលជាជនជាតិរុស្ស៊ី។
សង្គ្រាមដែលរុស្ស៊ីឈ្លានពានអ៊ុយក្រែន បានធ្វើឱ្យពិភពលោកកំពុងដាក់បន្ទុកទៅលើរដ្ឋាភិបាលរុស្ស៊ីជាខ្លាំង។ ដោយក្នុងនោះសេដ្ឋីជនជាតិរុស្ស៊ីជាច្រើននាក់ក៏កំពុងត្រូវទណ្ឌកម្មផងដែរ ក្នុងនោះក៏មានលោក Abramovich ដែលជាម្ចាស់ក្លឹប Chelsea នាពេលបច្ចុប្បន្ននេះដែរ។ ដោយអង់គ្លេស ចង់ឱ្យសេដ្ឋីរូបនេះលក់ក្លឹបចោល ព្រោះលោកជាប់បម្រាមមិនអាចចូលអង់គ្លេសបានទៀតទេ។ កត្ដានេះហើយ ទើបបានជាមានសំនួរជាច្រើនទាក់ទងទៅនឹងអនាគតក្លឹប។
ចំពោះរឿងប្រធានក្លឹបលោក Abramovich នេះដែរ អ្នកចាត់ការក្រុម Tuchel សុំមិនឆ្លើយតបវិញនោះទេ។ នៅពេលអ្នកកាសែតព្យាយាមសួរ បុរសសញ្ជាតិអាល្លឺម៉ង់បាននិយាយថា៖ “អ្នកត្រូវតែឈប់សួរខ្ញុំនូវសំនួរបែបនេះ។ ខ្ញុំមិនអាចឆ្លើយបានទេ។ សូមស្ដាប់ឱ្យបានគ្រប់គ្នា ខ្ញុំមិនអាចឆ្លើយសំនួរបែបនេះទេ ខ្ញុំមិនមែនអ្នកនយោបាយឡើយ។ ខ្ញុំសុំនិយាយម្ដងទៀត ឈប់សួរបែបនេះទៅ ខ្ញុំមានអារម្មណ៍មិនល្អឡើយ ព្រោះខ្ញុំមិនដែលមានបទពិសោធរឿងសង្គ្រាមឡើយ”៕ ប្រភព៖ DailyMail