ក្រុម Middlesbrough បានទម្លាក់ក្រុម Spurs ចេញពីពានរង្វាន់ FA Cup ហើយ ក្រោយពីយកឈ្នះក្នុងលទ្ធផល ១-០ នៅម៉ោងបន្ថែម។
Middlesbrough ហាក់ដូចជាធ្វើបានល្អណាស់សម្រាប់ការប្រកួតក្នុងពានរង្វាន់ FA Cup នេះ។ ដោយមុនមកទម្លាក់ក្រុម Spurs នេះ ពួកគេបានយកឈ្នះក្រុម Manchester United ផង ដោយកាលនោះឈ្នះនៅវគ្គប៉េណាល់ទី ក្រោយស្មើគ្នានៅម៉ោងប្រកួត។ ស្របពេលការឈ្នះលើក្រុម Spurs នេះទៀតសោត ក៏ពួកគេឈ្នះនៅម៉ោងបន្ថែម១៥នាទី២ដងដែរ។ សរុបមក ក្រុម Middlesbrough បានទម្លាក់ក្រុមនៅលីគកំពូល២ក្រុមហើយ។
ដោយឡែកការចាញ់នៅយប់មិញនេះដែរ ក៏នឹងធ្វើឱ្យតំណែងរបស់លោក Conte មិនស្រួលនោះទេ។ លោក ដឹកនាំក្រុមមិនសូវបានល្អនៅ Premier League ស្រាប់ ហើយមកចាញ់នៅ FA Cup នេះទៀត នឹងធ្វើឱ្យសម្ពាធកាន់តែមានច្រើនដល់ខ្លួនមិនខាន៕ ប្រភព៖ DailyMail