លោក Yuriy Vernydub គ្រូបង្វឹកក្រុម Sheriff Tiraspol ធ្លាប់យកឈ្នះលើក្រុម Real Madrid បាន ២-១ នោះ នៅពេលនេះលោកបានប្រកាសចូលខ្លួនបម្រើទ័ពហើយ។
លោក Yuriy ល្បីខ្លាំងនៅអឺរ៉ុប ពេលលោកដឹកនាំក្រុម Sheriff ឈ្នះក្រុម Real Madrid បានក្នុងពានរង្វាន់ UEFA Champions League ។ ខណៈដែលពេលនេះ ឈ្មោះរបស់លោកក៏ត្រូវបានគេចាប់អារម្មណ៍ម្ដងទៀតនៅពេល គ្រូបង្វឹករូបនេះសម្រេចចិត្តចូលបម្រើទ័ពទៀត។ ដោយលោក បានបង្ហោះរូបភាពស្លៀកពាក់ឯកសណ្ឋានទាហាន ដើម្បីត្រៀមតតាំងជាមួយក្រុមកងទ័ពរុស្ស៊ី។
បុរសវ័យ៥៦ឆ្នាំរូបនេះ មានការងារជាគ្រូបង្វឹកបាល់ទាត់ ហើយដឹកនាំក្រុម Sheriff នៅឆ្នាំ២០២០មក។ ក្លឹបបាល់ទាត់មួយនេះស្ថិតនៅប្រទេសម៉ូដូវ៉ាឯណោះ តែដោយសារអ៊ុយក្រែន មានសង្គ្រាម ទើបលោកសម្រេចចិត្តត្រលប់ចូលប្រទេសវិញ ដើម្បីបម្រើក្នុងជួរកងទ័ព។ នេះបានបង្ហាញឱ្យឃើញថាទឹកចិត្តប្រជាជនអ៊ុយក្រែន ពិតជាខ្លាំងក្លាមិនអាចមើលស្រាលបាននោះទេ៕ ប្រភព៖ DailyMail