R.Madrid នឹង​លក់​កីឡាករ​រូប​នេះ​ចេញ ដើម្បី​បន្ធូរ​ចន្លោះ​នៅ​តំបន់​ប្រយុទ្ធ

ក្លឹប​ស្តេច​ស Real Madrid ត្រូវ​បាន​គេ​រាយការណ៍​ថា នឹង​សម្រេច​លក់​ចេញ Luka Jovic នៅ​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ​ខាង​មុខ ហើយ​ទំនង​ជា​នឹង​បើក​ការ​ចរចា​រវាង​ភាគី​ក្លឹប Arsenal ជា​ក្លឹប​ចង់​បាន​កីឡាករ​ស៊ែប៊ី ទៅ​កាន់​ក្របខ័ណ្ឌ Premier League។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រាប់ Jovic គេ​បាន​ផ្ទេរ​ចេញ​ពី Frankfurt មក​ក្លឹប​ម្ចាស់ដី Bernabeu កាល​ពី​ឆ្នាំ ២០១៩ ហើយ​បង្ហាញ​ខ្លួន​សរុប ៤៩ ប្រកួត តែ​ទើប​រក​បាន ៣ គ្រាប់​ប៉ុណ្ណោះ។ ដ្បិត​សុពលភាព​កុងត្រា​ សេសសល់​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៥ តែ​ Real គ្មាន​បំណង​រក្សា​ទុក​គេ​ត​ទៅ​ទៀត​ទេ ពោល​នឹង​ចង់​លក់​ចេញ នៅ​តម្លៃ​ល្បាក់ ២០ ទៅ ៣០ លាន​អឺរ៉ូ ដែល​ព្រម​ខាត​ពាក់​កណ្តាល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​សារព័ត៌មាន Fichajes ចុះ​ផ្សាយ​ថា ការ​ដែល​ក្រុម​ដឹកនាំ​ដោយ​ប្រធាន​លោក Florentino Perez ចង់​លក់​ចេញ កីឡាករ​វ័យ​ ២៤​ឆ្នាំ ក៏​ដោយសារ​ចង់​បន្ធូរ​ចន្លោះ​តំបន់​ប្រយុទ្ធ ត្រៀម​សម្រាប់​នាំ​យក Kylian Mbappe និង Erling Haaland នា​ពេល​ខាង​មុខ​ផង​ដែរ។ រំឭក​ឲ្យ​ដឹង​ថា ស្ថិតិ​ឈរ​ជើង​នៅ​រដូវ​កាល​នេះ Jovic លេង​ឲ្យ Real បាន​តែ​ជិត ៥០០ នាទី​ប៉ុណ្ណោះ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Fichajes

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT