Roy Keaneថា​មាន​តែ​គ្រូ​នៅ La Liga រូប​នេះ​ទេ ដែល​អាច​មក​ដោះស្រាយ​បញ្ហា​នៅ Man Utd

អតីត​ខ្សែ​ប្រយុទ្ធ​ក្លឹប​បិសាច​ក្រហម លោក Roy Keane បាន​បង្ហាញ​ការ​យល់​ឃើញ ជុំវិញ​អ្នកចាត់ការ​បន្ទាប់ ដែល​គួរ​តែ​មក​ដឹកនាំ​ក្លឹប Man Utd ហើយ​លោក​បាន​ចុច​ឈ្មោះ គ្រូ​នៃ​ក្លឹប Atletico Madrid គឺ Diego Simeone។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​ការ​បញ្ជាក់​របស់​សារព័ត៌មាន Goal បាន​សម្រង់​សម្តី Keane បែប​នេះ៖ “ប្រហែល​មាន​តែ Simeone ទេ ដែល​សក្តិសម នឹង​មក​កាន់​តំណែង​នេះ ហើយ​គាត់​នឹង​ធ្វើ​បាន​ល្អ​នៅ United ព្រោះ​យើង​ត្រូវ​ដឹង​ថា ក្លឹប​មួយ បើ​យក​គ្រូ​ខុស គឺ​ខុស​ទាំង​ស្រុង ទោះ​មាន​កីឡាករ​ល្អ​ប៉ុណ្ណា​ក៏​ដោយ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ដែរ​ថា គ្រូ​សញ្ជាតិ​អាហ្សង់ទីន រាប់​បាន​ជា​បុគ្គល​កាន់​ឆ្នាំ​នៅ​ក្លឹប​ក្រហម​ស ដោយ​បាន​ឈរ​ជើង​តាំង​ពី​ចុង​ឆ្នាំ ២០១១ ហើយ​សេសសល់​កុងត្រា​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៤ ​ឯ​ណោះ។ អតីត​កាល​លោក​មិន​ធ្លាប់​ដឹកនាំ ក្លឹប​នៅ​អង់គ្លេស​នោះ​ទេ អ៊ីចឹង​បើ​សារ​នេះ​ចរចា​ត្រូវរ៉ូវ ក៏​រាប់​បាន​ជា​បទពិសោធន៍​ថ្មី​សន្លាង៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT