សហព័ន្ធ​បាល់ទាត់​រុស្ស៊ី ថា FIFA&UEFA កំពុង​ល្មើស​លើ​ច្បាប់​កីឡា​អន្តរជាតិ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុម​ជម្រើស​ជាតិ​រុស្ស៊ី ក៏​ដូច​ជា​ក្រុម Spartak Moscow ត្រូវ​បាន​ដក​ចេញ​ពី​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ពិភពលោក និង​ព្រឹត្តិការណ៍​ពាន​អឺរ៉ូ Europa League ដែល​ជា​ការ​សម្រេច​របស់​គណៈ​គ្រប់គ្រង UEFA&FIFA ជុំវិញ​ការ​ដាក់​ទណ្ឌកម្ម​ទៅ​លើ​ប្រទេស​រុស្ស៊ី។ នេះ​កើត​ឡើង​បន្ទាប់​ពី​ប្រទេស​នៅ​តំបន់​អឺរ៉ុប​ជា​ច្រើន ​កំពុង​ថ្កោលទោស​ទៅ​លើ​ប្រទេស​រុស្ស៊ី ដែល​ឈ្លានពាន​ទៅ​លើ​ប្រទេស​អ៊ុយក្រែន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជា​ការ​ឆ្លើយតប​មក​វិញ សហព័ន្ធ​បាល់ទាត់​រុស្ស៊ី​បាន​បង្ហាញ​ការ​សោកស្តាយ និង​រក្សា​គោលជំហរ​ប្រឆាំង​ដាច់ខាត​ ជុំវិញ​ការ​សម្រេច​ចិត្ត​របស់​សមាគម​ទាំង ២ ខាង​លើ ថា​ជា​ទង្វើ​ល្មើស​នឹង​ច្បាប់​កីឡា​អន្តរជាតិ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សេចក្ដីថ្លែងការណ៍​ចេញ​ពី RFU បញ្ជាក់៖ “សហព័ន្ធ​បាល់ទាត់​រុស្ស៊ី​នឹង​មិន​យល់​ស្រប​ជា​ដាច់​ខាត ជុំវិញ​ការ​សម្រេច​ចិត្ត​របស់ FIFA និង UEFA ក្នុង​ការ​ព្យួរ​ឈ្មោះ​ក្រុម​រុស្ស៊ី​ទាំង​អស់ មិន​ឲ្យ​ចូលរួម​ការ​ប្រកួត​អន្តរជាតិ​ នៅ​រយៈ​ពេល​មិន​កំណត់ ដោយ​យើង​ជឿ​ថា នេះ​ជា​ទង្វើ​ផ្ទុយ​ពី​បទដ្ឋាន​និង​គោលការណ៍​នៃ​ច្បាប់​កីឡា​អន្តរជាតិ ហើយ​បង្ហាញ​ពី​ការ​បែងចែក​សហគមន៍​កីឡា ដែល​កន្លង​មក​យើង​តែងតែ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​សមភាព ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក និង​ឯករាជ្យ​ភាព​ពី​នយោបាយ ដូច្នេះ​ហើយ​យើង​សូម​រក្សា​សិទ្ធ ប្រឆាំង​នូវ​ការ​សម្រេច​ចិត្ត​របស់ FIFA និង UEFA ស្រប​តាម​ច្បាប់​កីឡា​អន្តរជាតិ”៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT