Leboeuf ថា​វា​ជា​បាបកម្ម​ធ្លាក់​មក​លើ Kepa ក្រោយ​គេ​ធ្លាប់​សាង​រឿង​នេះ កាល​ ៣ ឆ្នាំ​មុន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អតីត​កីឡាករ​នៅ​ក្លឹប​ Chelsea លោក Frank Lebouef បាន​បង្ហាញ​ការ​ជឿជាក់​ថា ជុំវិញ​ការ​ខកខាន​ស៊ុត​ប៉េណាល់ទី នៅ​ប្រកួត​ទល់ Liverpool សម្រាប់​អ្នកចាំទី Kepa Arrizabalaga ពិត​ណាស់ នោះ​គឺ​ជា​បាបកម្ម ជា​ផល​កើត​ចេញ​ពី​អំពើ ដែល​គេ​បាន​ធ្វើ​កាល​ឆ្នាំ ២០១៩ ក្រោយ​បដិសេធ​គ្រូ​មិន​ព្រម​ប្តូរ​ចេញ កំឡុង​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ EFL Cup ដូច​គ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជា​ការ​ពិត ត្រលប់​ទៅ​ឆ្នាំ ២០១៩ សារ​នោះ Man City លេង​ស្មើ​ទល់ Chelsea ០-០ ហើយ​ដល់​ពេល​វគ្គ​ស៊ុត​ប៉េណាល់ទី លោក Maurizio Sarri បាន​ហៅ​ឲ្យ Kepa ចេញ ដើម្បី​ជំនួស​អ្នកចាំទី​ដៃ​ទី​ពីរ Willy Caballero ចូល តែ​កីឡាករ​អេស្ប៉ាញ​បាន​បដិសេធ ហើយ​មិន​ព្រម​ដើរ​ចេញ​ពី​ទីលាន​ឡើយ។ ទង្វើ​នេះ បាន​ធ្វើ​ឲ្យ Sarri ខឹង​ជា​ខ្លាំង ហើយ​លទ្ធផល​បញ្ចប់​ការ​ប្រកួត ក៏ Chelsea ចាញ់ ៤-៣ ផង​ដែរ ក្រោយ​ចប់​ការ​ស៊ុត​ប៉េណាល់ទី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ងាក​មក​លោក Lebouef និយាយ​ប្រាប់​ ESPN FC ដូច្នោះ​ថា៖ “ខ្ញុំ​អត់​ចង់​ចំអក​ទៅ​លើ Kepa អ្វី​ទេ តែ​នេះ​គឺ​ជា​បាបកម្ម​របស់​គេ អ្នក​ប្រហែល​ជា​ចាំ​ហើយ​កាល​គេ​បដិសេធ​អត់​ប្តូរ​ចេញ​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន រួច​ក៏​ធ្វើ​ឲ្យ Chelsea ចាញ់​នៅ​វគ្គ​ស៊ុត​ប៉េណាល់ទី ដូច្នេះ​ខ្ញុំ​គិត​ថា​នេះ​ជា​ផល​ដែល​គេ​ទទួល​បាន​មក​វិញ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​បន្ត៖ “យ៉ាង​ណា​វា​ហាក់​ដូច​ជា​អយុត្តិធម៌​សម្រាប់ Edouard Mendy ដែល​គេ​បាន​ជួយ​ជម្រើស​ជាតិ​ដល់​ឈ្នះ AFCON ហើយ​ក៏​បាន​សង្រ្គោះ​បាល់​ប៉េណាល់ទី​ខ្លះ​ពី​មុន​មក​ដែរ ដូច្នេះ​វា​មើល​ទៅ​ដូច​ជា​មិន​សម​ទាល់​តែ​សោះ ការ​ដែល​ត្រូវ​ដក​គេ​ចេញ តែ​យ៉ាង​ណា​យើង​មាន​តែ​ទទួល​យក”៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Sportskeeda

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT