គ្រូ PSG ៖ Mbappe ​ចង់​ទៅ​លេង​នៅ Real Madrid ​ឬ Barcelona

លោក Emery ​អ្នក​ចាត់ការ​ក្រុម PSG ​បាន​បញ្ជាក់​ថា​ខ្សែ​ប្រយុទ្ធ Mbappe ​ចង់​ទៅ​លេង​នៅ​ក្លឹប Real Madrid ​ឬ FC Barcelona ​ទៅ​ថ្ងៃ​អនាគត។

Emery ​នឹង​ត្រូវ​ចាកចេញ​ពី PSG ​ហើយ ​នៅ​ចប់​រដូវ​កាល​នេះ ក្រោយ​ពី​ជួយ​ក្រុម​លើក​ពាន​លីគ​កំពូល​បារាំង ប៉ុន្តែ​មិន​អាច​ឈាន​ដល់​វគ្ក​ផ្ដាច់ព្រ័ត្រ UCL ​ដែល​ជា​គោល​បំណង​របស់​ក្លឹប​បាន។ ​មុន​ការ​ចាកចេញ​ទៅ​នេះ​ដែរ អ្នក​ចាត់ការ​អេស្ប៉ាញ​រូប​នេះ​បាន​និយាយ​ថា​ខ្សែ​ប្រយុទ្ធ​ Mbappe ​មិន​ចង់​លេង​ឱ្យ PSG ​យូរ​នោះ​ទេ ​រូបគេ​ចង់​ទៅ​លេង​ឱ្យ​ក្លឹប​នៅ​អេស្ប៉ាញ​ជាង។

“ខ្ញុំ​បាន​ជួប​គាត់ ​និង​ឪពុក​របស់​គាត់។ យើង​បាន​និយាយ​គ្នា ​ហើយ​គាត់​បាន​ប្រាប់​ខ្ញុំ​ថា​ចង់​ទៅ​លេង​នៅ Real Madrid ​ឬ Barcelona ​ទៅ​ថ្ងៃ​អនាគត។ ពេល​នោះ​ខ្ញុំ​បាន​ប្រាប់​គាត់​ឱ្យ​គាត់ ​លេង​នៅ​បារាំង​សិន ​ដើម្បី​ឱ្យ​ខ្លួន​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ផ្លាស់​ទៅ​អេស្ប៉ាញ ​និង​ជោគជ័យ​នៅ​ទី​នោះ”។ សម្ដី​របស់​លោក Emery ។

អតីត​កីឡាករ Monaco ​ខាង​លើ​នេះ​ទើប​តែ​មាន​អាយុ​១៩​ប៉ុណ្ណោះ ​ហើយ​លេង​ឱ្យ​ក្រុម PSG ​បាន​៣៨​ប្រកួត​ហើយ ​គិត​គ្រប់​កម្មវិធី​ទាំង​អស់ ​នា​រដូវ​កាល​ដំបូង។ រូបគេ​មាន Idol ​ក្នុង​ដួង​ចិត្ត​ជា Cristiano Ronado ៕

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT