ក្លឹប​មួយ​ប្រាប់​ចំៗ ថា​បើក​ទ្វារ​រង់ចាំ ឲ្យ​តែ Messi ដើរ​ចេញ​ពី PSG

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អនាគត​របស់ Lionel Messi ជាមួយ​ក្លឹប Paris Saint-Germain ដ្បិត​បើ​សេសសល់​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៣ តែ​ក៏​មិន​ប្រាកដ​ថា​លោក​នឹង​ចាកចេញ​មុន​កាល​កំណត់ ឬ​បែប​ណា​ដែរ។ តែ​ឥឡូវ​យើង​ទទួល​បាន​ដំណឹង​ពី​ក្លឹប​នៅ​សហរដ្ឋអាមេរិក​ហើយ ដោយ​បើក​ទ្វារ​រង់ចាំ​បុរស​វ័យ ៣៤ ឆ្នាំ​យ៉ាង​កក់ក្តៅ​ជា​ទី​បំផុត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឈ្មោះ​ជា​កំពូល​កីឡាករ​លំដាប់​ពិភពលោក ដូច្នេះ​ក្លឹប​ណា​ក៏​ប្រាថ្នា​ចង់​បាន Messi ដែរ តែ​មួយ​ក្នុង​ចំណោម​នោះ គឺ Inter Miami ក៏​បាន​ផ្សារភ្ជាប់​មក​កាន់​កីឡាករ​ខាង​លើ ជា​ច្រើន​ខែ​មក​ហើយ។ ​ថ្ងៃ​នេះ​តាម​ការ​បញ្ជាក់ ពី​សហ​ស្ថាបនិក​ក្លឹប លោក Jorge Mas ក៏​បាន​និយាយ​ថា៖ “Leo Messi នៅ​តែ​បន្ត​ជា​កីឡាករ​ល្អ​បំផុត​មួយ​ក្នុង​លោក រួច​ខ្ញុំ​គិត​ថា David [Beckham] ក៏​មាន​ទំនាក់ទំនង​ខ្លះ​ជាមួយ​នឹង​គេ​ផង​ដែរ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​បន្ត៖ “ដូច្នេះ​ហើយ​ប្រសិន​ជា Messi ត្រូវ​ចាកចេញ​ពី PSG នោះ​នៅ​ពេលវេលា​នោះ ក្រុម​របស់​យើង​ក៏​នឹង​រីករាយ​ក្នុង​ការ​ស្វាគមន៍​វត្តមាន​របស់​គេ ឲ្យ​មក​លេង​នៅ Inter Miami និង​ក្លាយ​ជា​ផ្នែក​មួយ​នៃ​សហគមន៍​របស់​យើង​ផង​ដែរ សួរ​ថា​វា​អាច​ទៅ​រួច​ឬ​អត់? ចាំ​មើល​ទៅ យើង​នឹង​ជំរុញ​ឲ្យ​កាន់​តែ​ខ្លាំង ពោល​គឺ​វា​អាច​កើត​ឡើង​ទៅ​បាន”៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Sportsmole

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT