Depay សុំ​ឲ្យ​ក្លឹប Barca ទម្លាក់​តម្លៃ​ខ្លួន ដើម្បី​ងាយ​ដើរ​ចេញ​ផ្លាស់​ទៅ​ក្លឹប​ថ្មី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Memphis Depay ដ្បិត​ទើប​តែ​ផ្ទេរ​មក Barcelona បាន​រយៈ​ពេល​មិន​ដល់​មួយ​ឆ្នាំ តែ​គេ​ហាក់​មាន​ចិត្ត​ចង់​ចែក​ផ្លូវ​នៅ​ពេល​ខាង​មុខ​នេះ​ហើយ ពោល​ក្រោយ​ការ​មក​ដល់​គរ​ជើង​គ្នា​នៅ​តំណែង​ប្រយុទ្ធ តួ​យ៉ាង​ដូច Ferran Torres និង Pierre-Emerick Aubameyang នា​ពេល​ចុង​ក្រោយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​តាម​សារព័ត៌មាន El Nacional ចុះ​ផ្សាយ​ថា បុរស​​វ័យ ២៨ ឆ្នាំ កំពុង​រំអុក​ក្លឹប​អាណាព្យាបាល​ឲ្យ​ទម្លាក់​តម្លៃ​ផ្ទេរ​ចេញ​របស់​ខ្លួន ដើម្បី​ងាយ​ឲ្យ​គេ​អាច​ចរចា​កុងត្រា​ថ្មី ដែល​មាន​តម្លៃ​ពលកម្ម​ខ្ពស់ ជាមួយ​ក្លឹប​បន្ទាប់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ហូឡង់ សេសសល់​កុងត្រា​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៣ ​ឯ​ណោះ តែ​គេ​ចង់​ចាកចេញ​នៅ​បញ្ចប់​រដូវ​កាល​ខាង​មុខ។ តាម​ហាងឆេង​តម្លៃ​ខ្លួន គឺ​ខ្ពស់​ដល់ ៤៥ លាន​អឺរ៉ូ ដូច្នេះ​មាន​តែ​ការ​ផ្តាច់​កុងត្រា​មុន​កាល​កំណត់​រវាង​ភាគី​ក្លឹប​និង​កីឡាករ​សិន​ទេ ដើម្បី​អាច​អនុញ្ញាត​ឲ្យ Depay ចាកចេញ​ទៅ​បាន​ស្រួល។ ទៅ​មើល​ស្ថិតិ​របស់​គេ​បន្តិច រដូវ​កាល​នេះ ២៤ ប្រកួត រក​បាន ៩ គ្រាប់​និង Assist ២ លើក៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ El Nacional

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT