Barelona វ៉ៃ​ភ្លើង​សុំ​ចរចា​កីឡាករ​ក្រៅ​ជម្រើស​ម្នាក់​របស់​ក្លឹប Man Utd

ក្លឹប​អ្នក​មាន​បុណ្យ Barcelona ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ចាប់​អារម្មណ៍​ក្នុង​ការ​ចង់​បាន ខ្សែ​ការពារ​កណ្តាល​នៃ​ក្លឹប​បិសាច​ក្រហម Manchester United គឺ Eric Bailly សម្រាប់​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ​ខាង​មុខ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រំឭក​បន្តិច បុរស​វ័យ ២៧ ឆ្នាំ បាន​ក្លាយ​ជា​កីឡាករ​ក្រៅ​ជម្រើស ក្រោម​ការ​ដឹកនាំ​របស់​លោក Ralf Ragnick ជាក់ស្តែង​រដូវ​កាល​នេះ ទើប​តែ​ឈរ​ជើង ៤ លើក​គត់​នៅ​ក្របខ័ណ្ឌ Premier League។ បន្ទាប់​វិល​ត្រលប់​ពី​ការ​លេង​ឲ្យ​ជម្រើស​ជាតិ​នៅ AFCON វិញ ក៏​កីឡាករ​បាន​ជួប​របួស ដែល​នាំ​ឲ្យ​អនាគត​កាន់​តែ​មិន​ប្រាកដប្រជា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​តាម​សារព័ត៌មាន Daily Star ចុះ​ផ្សាយ​ថា ពេល​នេះ​ក្លឹប​នៅ​តំបន់​កាតាឡូញ៉ា បាន​ចាប់​អារម្មណ៍​សមត្ថភាព​កីឡាករ​កូឌីវ័រ ហើយ​ទំនង​ជា​ត្រូវ​ចាយ​ល្បាក់ ៣០ លាន​ផោន ដ្បិត​អី​សុពលភាព​កុងត្រា​សេសសល់​រយៈ​ពេល ២ ឆ្នាំ​ទៀត។ Bailly គេ​ក៏​ធ្លាប់​លេង​ឲ្យ​ក្លឹប​នៅ La Liga ផង​ដែរ តួ​យ៉ាង​គឺ Espanyol និង Villarreal មុន​ផ្ទេរ​មក​ក្លឹប​ម្ចាស់ដី Old Trafford៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Daily Star

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT