FIFA ​ដាក់​បញ្ជា​រុស្ស៊ី​អាច​លេង​ប្រកួត​បាល់ទាត់​បាន តែ​ហាម​ប្រើ​រូប Logo ​ទង់​ជាតិ​លើ​អាវ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​សហព័ន្ធ​បាល់ទាត់​អន្ដរជាតិ FIFA ​បាន​ដាក់​បញ្ជា​ឱ្យ​ក្រុម​ជម្រើស​ជាតិ​រុស្ស៊ី​អាច​ចូល​រួម​ប្រកួត​បាល់ទាត់​នានា​បាន តែ​មិន​អាច​ប្រើ Logo ​ទង់ជាតិ ​និង​ភ្លេង​ជាតិ​បាន​នោះ​ទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ប្រទេស​ជា​ច្រើន​នៅ​លើ​លោក​នេះ ​បាន​ប្រកាស​មិន​ប្រកួត​បាល់ទាត់​ជាមួយ​ក្រុម​រុស្ស៊ី​នោះ​ទេ ​ដោយ​សួម្បី​តែ​ក្រុម​ប៉ូឡូញ ​និង​ស៊ុយអែត ​ដែល​ត្រូវ​ប្រកួត​ជម្រុះ World Cup 2022 ​នៅ​ពាក់​កណ្ដាល​ខែ​ក្រោយ ​ក៏​ពួកគេ​ប្រកាស​ឈប់​ប្រកួត​ដែរ។ ​នេះ​ជា​សម្ពាធ​មួយ​សម្រាប់​រុស្ស៊ី ​ដែល​កើត​ឡើង​មក​បាន ដោយសារ​តែ​ប្រទេស​នេះ​បាន​លើក​ទ័ព​ទៅ​វាយ​អ៊ុយក្រែន​ទាំង​កម្រោល​កាល​ពី​ថ្ងៃ​ទី​២៤​ខែ​កុម្ភៈ​ឆ្នាំ​២០២២​កន្លង​ទៅ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​មិន​ត្រឹម​តែ​ប៉ុណ្ណឹង​ទេ ​ខាង FIFA ​ឯ​ណោះ​វិញ​ក៏​បាន​ដាក់​គំនាប​មក​លើ​រុស្ស៊ី​ផង​ដែរ។ FIFA ​បាន​ប្រកាស​ថា​រុស្ស៊ី​អាច​ចូល​លេង​ពាន​រង្វាន់​ផ្សេង​ៗ​បាន​ជា​ធម្មតា ប៉ុន្តែ​ក្រុម​មួយ​នេះ​មិន​អាច​ដាក់ Logo ​ទង់​ជាតិ ​និង​ចាក់​បទ​ភ្លេង​ជាតិ​បាន​ទេ។ ​នេះ​ជា​សម្ពាធ​មួយ​ដែល FIFA ​សម្រេច​ដាក់​ទៅ​លើ​រុស្ស៊ី ​ដែល​បាន​ឈ្លាន​ពាន​អ៊ុយក្រែន៕ ប្រភព៖ BBC

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT