ក្រុមអ្នកមានបុណ្យ FC Barcelona កំពុងពេញទម្រង់លេងតែម្ដង បន្ទាប់ពីពួកគេបានបន្ដយកឈ្នះលើក្រុម Athletic Bilbao ក្នុងលទ្ធផល ៤-០ ក្នុងក្របខណ្ឌ La Liga ។
ក្រុម Barcelona តាំងពីមានកីឡាករថ្មីចូលរួមមក ឃើញថាពួកគេធ្វើបានល្អណាស់ឈ្នះសឹងគ្រប់ការប្រកួតទៅហើយ និងមានគ្រាប់បាល់ច្រើនៗថែមទៀត។ នៅ៣ប្រកួតចុងក្រោយរបស់គេ ក្រុមអ្នកមានបុណ្យនេះរកបានដល់ទៅ១២គ្រាប់ឯណោះ ដែល៣ប្រកួតនោះប៉ះ Valencia , Napoli និង Bilbao នេះ។ ដោយភាគច្រើនគ្រាប់បាល់ចេញពីកីឡាករចំណូលថ្មី Pierre-Emerick Aubameyang ផ្ទាល់តែម្ដង។
ជាក់ស្ដែងប្រកួតទល់ក្រុម Bilbao ខ្សែប្រយុទ្ធ Aubameyang នេះហើយ ជាអ្នករកគ្រាប់បាល់បានមុន បើកឆាកតែម្ដង។ ខណៈដែលជ័យជម្នះនេះទៀតសោត ក៏បានធ្វើឱ្យក្រុម Barcelona ហក់ចូលលេខ៤នៅតារាង La Liga វិញផងដែរ៕ ប្រភព៖ DailyMail