រំឭក​ប្រវត្តិ​ធ្លាប់​ប៉ះ​គ្នា រវាង​ក្រុម​ទាំង ៣ ដែល​កម្ពុជា​ត្រូវ​ជួប​នៅ​វគ្គ​ជម្រុះ AFC Asian Cup 2023

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រាប់​ព្រឹត្តិការណ៍​ប្រចាំ​ទ្វីប​អាស៊ី ដែល​ធ្វើ​ឡើង​រៀងរាល់ ៤ ឆ្នាំម្តង គឺ AFC Asian Cup នៅ​ឆ្នាំ ២០២៣ គឺ​បាន​កំណត់​យក​ប្រទេស​ចិន​ធ្វើ​ជា​ម្ចាស់ផ្ទះ ហើយ​គិត​មក​ទល់​ពេល​នេះ រក​បាន​ក្រុម​ចំនួន ១៣ ហើយ​ដែល​ធានា​កៅអី​ផ្លូវការ។ ក្នុង​នោះ​មាន​ដូច​ជា​ចិន ជប៉ុន ស៊ីរី កាតារ កូរ៉េ​ខាង​ត្បូង អូស្រ្តាលី អ៊ីរ៉ង់ អារ៉ាប់រួម អារ៉ាប៊ីសាអូឌីត អ៊ីរ៉ាក់ អូម៉ង់ វៀតណាម និង​លីបង់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បញ្ជាក់​ថា ពាន​រង្វាន់​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់ AFC គឺ​ជា​ពាន​ប្រចាំ​ទ្វីប​ដែល​មាន​អាយុ​កាល​ចំណាស់​ជាង​គេ ដល់​ទៅ ៦៦ ឆ្នាំ​បន្ទាប់​ពី​ពាន Copa America នៅ​ប៉ែក​អាមេរិក​ឡាទីន។ កាល​ពី​ព្រឹត្តិការណ៍​សារ​មុន កាតារ​បាន​ក្លាយ​ជា​ក្រុម​ឈ្នះ​ជើង​ឯក ខណៈ​ដែល​ជប៉ុន ជា​ក្រុម​ឈ្នះ​ច្រើន​លើក​បំផុត ដល់​ទៅ​ ៤ សម័យ​កាល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ងាក​មក​ក្រុម​គោព្រៃ​កម្ពុជា​របស់​យើង​វិញ គឺ​នៅ​សល់​ឱកាស​ចុង​ក្រោយ ក្នុង​ការ​ប្រជែង​យក​កៅអី​ឆ្ពោះ​ទៅ​ព្រឹត្តិការណ៍​នៅ​ឆ្នាំ ២០២៣ តាម​រយៈ​ការ​ប្រកួត​វគ្គ​ជម្រុះ ជុំ​ទី ៣ ដែល​ទើប​តែ​ចាប់​ឆ្នោត​រក​ឃើញ​ក្រុម​ត្រូវ​ប៉ះ​គ្នា​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជម្រើស​ជាតិ​ដែល​ស្ថិត​ក្រោម​ការ​ដឹកនាំ​ដោយ​អ្នកចាត់ការ​លោក Keisuke Honda កំណត់​ត្រូវ​ជួប​ហុងកុង ឥណ្ឌា និង​អាហ្វហ្គានីស្ថាន។ កាលបរិច្ឆេទ​ប្រកួត​ធ្វើ​ឡើង​នៅ​ចន្លោះ​ថ្ងៃ​ទី ៨ ដល់ ១៤ ​មិថុនា ឆ្នាំ ២០២២ នៅ​ឯ​រាជធានី Kolkata ប្រទេស​ឥណ្ឌា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ងាក​មក​ក្នុង​អត្ថបទ​នេះ ទំព័រ CTS Sports សូម​ធ្វើ​ការ​រំឭក​ឡើង​វិញ នូវ​ប្រវត្តិ​ធ្លាប់​ប៉ះ​គ្នា​រវាង​ក្រុម​ទាំង ៣ ដោយ​ចង់​ដឹង​ថា តើ​កម្ពុជា​ធ្លាប់​ហែល​កាត់​ជោគជ័យ​ឬ​បរាជ័យ​បែប​ណា​ខ្លះ?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១) កម្ពុជា ទល់ ហុងកុង

សរុប​ទាំង​ប្រកួត​មិត្តភាព និង​ផ្លូវការ ក្រុម​ទាំង​ពីរ​ធ្លាប់​ជួប​គ្នា ៦ លើក ដោយ​កម្ពុជា​មិន​ធ្លាប់​ស្គាល់​ពាក្យ​ថា​ ឈ្នះ នៅ​ឡើយ ពោល​ចាញ់ ៥ និង​ស្មើ ១។ លើក​ដំបូង​ប៉ះ​គ្នា​នៅ​ពាន Merdeka Tournament ដែល​ហុងកុង​យក​ឈ្នះ ៦-២ ហើយ​លើក​ចុង​ក្រោយ​នៅ​វគ្គ​ជម្រុះ​បឋម FIFA World Cup កាល​ពី​ឆ្នាំ ២០១៩ ដែល​ជើង​ទី ១ ស្មើ ១-១ ហើយ​ជើង​ទី ២ ចាញ់ ២-០។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​ទៅ​មើល​ប្រវត្តិ​ធ្លាប់​ប៉ះ​គ្នា​នៅ​ពាន​ប្រចាំ​ទ្វីប AFC Asian Cup ក៏​ធ្លាប់​តតាំង​គ្នា ២ លើក​ផង​ដែរ ហើយ​ក្រុម​គោ​ព្រៃ ចាញ់​នៅ​លទ្ធផល ៤-១ និង ១-០។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២) កម្ពុជា ទល់ អាហ្វហ្គានីស្ថាន

ធ្លាប់​ប៉ះ​គ្នា ៤ លើក ឈ្នះ ១ ចាញ់ ៣ ដោយ​រួម​មាន កាល​នៅ​វគ្គ​ជម្រុះ​បឋម World Cup កាល​ពី​ឆ្នាំ ២០១៥ ដែល​សរុប​ទាំង​ពីរ​ជើង គោព្រៃ ចាញ់ ៤-០។ រួច​នៅ Asian Cup ក៏​ធ្លាប់​ជួប​គ្នា​ពីរ​ជើង​ផង​ដែរ កាល​ពី​ឆ្នាំ ២០១៧ និង ២០១៨ ជា​វគ្គ​ជម្រុះ​បឋម​ជុំ​ទី ៣ ដូច​សារ​នេះ​អ៊ីចឹង ដោយ​លទ្ធផល​ជើង​ទី ១ នៅ​កីឡដ្ឋាន​ជាតិ​អូឡាំពិក កម្ពុជា ឈ្នះ ១-០ លុះ​ទៅ​ដល់​ជើង​ទី ២ បែរ​ចាញ់ ២-១ វិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១) កម្ពុជា ទល់ ឥណ្ឌា

នៅ ១០ ឆ្នាំ​ចុង​ក្រោយ កម្ពុជា​ជួប​ឥណ្ឌា តែ ១ លើក​គត់ កាល​នៅ​ប្រកួត​មិត្តភាព ឆ្នាំ ២០១៧ សារ​នោះ ឥណ្ឌា​យក​ឈ្នះ ៣-២។ សរុប​ស្ថិតិ​ជា​រួម គឺ​ជួប​គ្នា ៤ លើក កម្ពុជា ទទួល​លទ្ធផល ចាញ់ ៣ និង​ឈ្នះ ១។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជ័យជម្នះ​ដែល​ខាង​ក្រុម​របស់​យើង ធ្លាប់​ធ្វើ​បាន គឺ​កាល​នៅ​វគ្គ​ជម្រុះ​បឋម Asian Cup ដែល​កម្ពុជា បាន​យក​ឈ្នះ ៣-១ តែ​កាល​ពី​ឆ្នាំ ១៩៦៧ ​ឯ​ណោះ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ 11v11​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT