​ក្រុម​ការពារ​តំណែង​ជើង​ឯក ​Real Madrid ​ចាញ់​ក្រុម CSKA Moscow ១-០ ​

ក្រុម​ការពារ​តំណែង​ជើង​ឯក Real Madrid ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ម្ចាស់​ផ្ទះCSKA Moscow ​ក្នុង​លទ្ធផល ១-០ ​នៃ​វគ្គ​សន្សំ​ពិន្ទុ UEFA Champion League ។Madrid ​ពេល​នេះ​កំពុង​តែ​ពិបាក​មែនទែន​ហើយ ​ទាន់​រក​ឃើញ​ជ័យជម្នះ ​និង​ស្វែង​រក​គ្រាប់​បាល់​មិន​បាន​១​គ្រាប់​ថែម​ទៀត​នោះ។ក្រោយ​ពី​លេង​៣​ប្រកួត​មិន​

ដោយ​នេះ​ជា​កំណត់ត្រា​អាក្រក់​មួយ ​សម្រាប់​ក្រុម Real Madrid ​ចាប់​តាំង​ពី​ធ្លាប់​ធ្វើ​វា​ម្ដង​នៅ​ឆ្នាំ​២០០៧ ​មក។ ដោយ​ឡែក​សម្រាប់​ការ​ចាញ់​ក្រុម​នៅ​រុស្ស៊ី​នេះ ​ធ្វើ​ឱ្យ​ក្រុមJulen Lopetegui ​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​២ ​ក្នុង​តារាង ​ខណៈ​ដែល CSKA Moscow ​ឈរ​នៅ​លេខ​១។

បរាជ័យ​ផ្ទួន​ៗ​នេះ ​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ជា​ច្រើន ​កំពុង​ដាក់​ការ​សង្ស័យ​ចំពោះ​សមត្ថភាព​របស់​លោក Julen ​ហើយ។ ត្បិត​អី ​ក្រុម​ទាំង​មូល​មិន​បាន​ទិញ​កីឡាករ​ថ្មី​ចូល​ថែម​ទៀត ​ទើប​ធ្វើ​ឱ្យ​ទម្រង់​លេង​ក្រុម​ត្រូវ​បាន​គេ​ចាប់​ជាប់ ​ទាំង​ក្នុង​លីគ ​និង​ឆាក​អន្តរជាតិ​ដូច្នេះ៕ប្រភពDailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT