Mbappe បន្ត​ក្លាយ​ជា​តួ​ឯក នៅ​ជ័យជម្នះ​ទល់ St-Etienne

ក្លឹប​សេដ្ឋី​ប្រចាំ​ទីក្រុង​ប៉ារីស Paris Saint-Germain បាន​បន្ត​យក​ឈ្នះ​នៅ​ជុំ​ទី ២៦ តាម​រយៈ​លទ្ធផល ៣-១ ទៅ​លើ​ក្លឹប St.Etienne។ ការ​យក​បាន ៣ ពិន្ទុ បាន​បន្ថែម​គម្លាត​ដាច់​ឆ្ងាយ​ រុញ​ឲ្យ PSG នាំ​មុខ Nice ជា​ក្រុម​លេខ ២ ដល់​ទៅ ១៦ ពិន្ទុ​ឯ​ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្លឹប​ដឹកនាំ​ដោយ​អ្នកចាត់ការ​លោក Mauricio Pochettino មាន​ស្ថិតិ​គ្រប់គ្រង​បាល់ ៦៣ ភាគរយ បញ្ជូន​ ៦១៥ ប៉ះ ជោគជ័យ ៩០ ភាគរយ។ ចំណែក​ឯ​ការ​បង្កើត​ឱកាស​ស៊ុត​ធ្វើ​បាន​ដល់ ២១ លើក ចំ​គោលដៅ ៨ លើក នេះ​ធៀប​នឹង​ខាង​ក្រុម​ភ្ញៀវ ស៊ុត​ចំ​គោលដៅ ៦ លើក នៅ​ឱកាស​សរុប ១៣ លើក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាង​ណា​គ្រាប់​បាល់​បើក​ឆាក ដើម​ឡើយ​ខាង​ក្រុម​ភ្ញៀវ​ធ្វើ​បាន​មុន​ទេ កើត​ចេញ​ពី​កីឡាករ Denis Bouanga នៅ​នាទី ១៦ មុន ពេល Kylian Mbappe រក​បាន ២ គ្រាប់ នៅ​នាទី ៤២ និង ៤៧ ហើយ​រំលង ៥ នាទី​ក្រោយ PSG ក៏​បន្ថែម​គ្រាប់​បាល់​ទី ៣ ចេញ​ពី Danilo Pereira រួច​រក្សា​លទ្ធផល​ដល់​ចប់​តង់៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទស្សនា​វីដេអូ​ខាង​ក្រោម៖

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT