នាវេលាម៉ោង ១០:០០ នាទីយប់ ថ្ងៃសៅរ៍ ទី ២៦ កុម្ភៈ ក្លឹប Brentford នឹងត្រូវបើកកីឡដ្ឋានស្វាគមន៍ក្លឹប Newcastle United ជាប្រកួតនៅក្របខ័ណ្ឌ Premier League ហើយសារនេះ យើងចាប់អារម្មណ៍ត្រង់ការដែលនឹងឃើញវត្តមានកីឡាករ Christian Eriksen។
តាមពិតទៅកីឡាករដាណឺម៉ាកបានសម្រេចការផ្ទេរមកក្លឹប Brentford ប៉ុន្មានសប្តាហ៍មកហើយ ដោយជាប់សុពលភាពកុងត្រាដល់បញ្ចប់រដូវកាល តែយ៉ាងណា ទើបតែនឹងអាចបានលេងនៅរាត្រីនេះ។ នេះបើតាមការបញ្ជាក់របស់អ្នកចាត់ការលោក Thomas Frank។
លោក Frank និយាយ៖ “Christian គេនឹងស្ថិតក្នុងក្រុមរបស់យើង គេនឹងដើរមកលើទីលាននៅថ្ងៃស្អែកនេះ វាគឺពិតជាអស្ចារ្យខ្លាំង វានឹងក្លាយជាថ្ងៃដ៏ពិសេសសម្រាប់ពួកយើង ជាពិសេស ក៏សម្រាប់ Christian និងគ្រួសាររបស់គេផ្ទាល់”៕
ប្រភព៖ Sportsmole