គ្រូ Hoffenheim ៖ យើង​ត្រៀម​ខ្លួន​រួច​ហើយ ​ដើម្បី​វាយ​ប្រហារ Man City

លោក Julian Nagelsmann ​អ្នក​ចាត់ការ​ក្រុម  Hoffenheim ​បាន​បញ្ជាក់​ថា​ក្រុម​របស់​ខ្លួន​ត្រៀម​ជា​ស្រេច ដើម្បី​វាយ​ប្រហារ​យក​ជ័យជម្នះ​លើ​ក្រុម Manchester City ​នៅ​រាត្រី​នេះ។

ក្រុម  Hoffenheim ​នឹង​បើក​ទ្វា​កីឡដ្ឋាន​របស់​ខ្លួន ស្វាគមន៍​ក្រុម​ភ្ញៀវ Man City ​ក្នុង​ការ​ប្រកួត​សន្សំ​ពិន្ទុ UEFA Champions League ។ ការ​ប្រកួត​នេះ​ដែរ ​ពិត​ជា​សំខាន់​មែនទែន​សម្រាប់​ក្រុម​របស់​លោក Pep ​ព្រោះ​ថា​ប្រកួត​ដំបូង ចាញ់​ក្រុម Lyon ​២-១ ​ម្ដង​មក​ហើយ។ ដោយ​ឡែក​សម្រាប់​ក្រុម  Hoffenheim ​វិញ ស្មើ​ជាមួយ​ក្រុម ​Shakhtar Donetsk ២-២។

មុន​ការ​ប្រកួត​នេះ​ចាប់​ផ្ដើម ​លោក Julian Nagelsmann ​អ្នក​ចាត់ការ​ក្រុម  Hoffenheim ​បាន​បញ្ជាក់​ថា​ក្រុម​របស់​លោក​ត្រៀម​ខ្លួន​រួច​ជា​ស្រេច ដើម្បី​យក​ពិន្ទុ​ពី Man City ។ លោក​ដឹង​ថា​ក្រុម​របស់​លោក Pep ​ពិត​ជា​ចង់​ឈ្នះ​ការ​ប្រកួត​នេះ​ខ្លាំង​ណាស់ ដើម្បី​បាន​ពិន្ទុ​វិញ ​ព្រោះ​ប្រកួត​ទី​១​ពួកគេ​មិន​បាន​ពិន្ទុ​ឡើយ។យ៉ាងណាមិញ ​ក្រុម​របស់​លោក​ក៏​ចង់​បាន​ពិន្ទុ​ដូច​គ្នា ​ព្រោះ​ប្រកួត​ទី ១ ​ពួកគេ​បាន​១​ពិន្ទុ​ក្នុង​ដៃ​រួច​ហើយ៕ប្រភពDailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT