អនាគតរបស់ក្លឹបតោខៀវ Chelsea កំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ បន្ទាប់ពីរដ្ឋាភិបាលអង់គ្លេសចាប់ផ្ដើមដាក់ទណ្ឌកម្មទៅលើរបបដឹកនាំរបស់លោក ពូទីន ដោយសារទៅលុកលុយអ៊ុយក្រែន។
Chelsea មានប្រធានក្លឹបជាសេដ្ឋីរុស្ស៊ីឈ្មោះថា Roman Abramovich ហើយបុគ្គលរូបនេះក៏ជាអ្នកស្និទ្ធស្នាលជាមួយលោកពូទីនផងដែរ។ ដោយមើលឃើញបែបនេះហើយ ទើបបានជាមានមតិជាច្រើនចង់ឱ្យអង់គ្លេសដកយកក្លឹប Chelsea ពីលោក Roman វិញ ដែលនេះជាការដាក់ទណ្ឌកម្មមួយផងដែរ ទៅលើរុស្ស៊ី។ ប្រសិនបើមានការដាក់សិទ្ធិមែន នោះក្លឹប Chelsea នឹងជួបបញ្ហាខ្លះមិនខាន មុនពេលរកម្ចាស់ក្លឹបថ្មីបាន។
រំលឹកថាលោក Roman បានកសាងក្លឹប Chelsea នេះតាំងពីមិនទាន់ល្បីរហូតដល់ល្បីខ្លាំងនៅលើលោកនេះ។ តម្លៃក្លឹបនេះបច្ចុប្បន្នមានរហូតដល់ ១,៥ពាន់លានផោនឯណោះ។ មានអ្នកវិនិយោគជាច្រើនក៏ធ្លាប់ចង់បានក្លឹបនេះពីលោក Roman ដែរ តែចុងក្រោយលោកមិនព្រមលក់៕
ប្រភព៖ DailyMail