​ស្មោះ​ត្រង់! ​គ្រូ​ Qarabag ​ប្រាប់​អាជ្ញាកណ្ដាល​ថា​កូន​ក្រុម​យក​ដៃ​ទះ​បាល់​ចូល​ទី

​ខ្សែ​ប្រយុទ្ធ Ibrahima Wadji ​របស់​ក្រុម Qarabag ​រក​គ្រាប់​បាល់​១​គ្រាប់ ​ដោយ​លួច​យក​ដៃ​ទះ​បាល់​បញ្ជូល​ទី​ក្នុង​ការ​ប្រកួត​ទល់​ក្រុម Marseille ​នៅ​យប់មិញ​ក្នុង​ពាន Conference Cup។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គ្រាប់បាល់​នោះ​ត្រូវ​បាន​បោះ​បង់​ចោល​វិញ ​ក្រោយ​ពី​លោក Gurban Gurbanov ​គ្រូ​បង្វឹក​ក្រុម Qarabag ​ជា​អ្នក​ទៅ​ប្រាប់​អាជ្ញាកណ្ដាល​ថា​បាល់​នោះ​ជា​បាល់​ប៉ះ​ដៃ​ចូល​ទី​ទេ។ ​ខណៈ​ដែល​អាជ្ញាកណ្ដាល​មិន​បាន​ឃើញ ​និង​បាន​ផ្ដល់​បាល់​ឱ្យ​ទៅ​ខាង Qarabag ​ទៅ​ហើយ ព្រោះ​ពាន​រង្វាន់​នេះ ​មិន​មាន​វីដេអូ​ជំនួយ​អាជ្ញាកណ្ដាល VAR ​ដើម្បី​ប្រើប្រាស់​នោះ​ទេ។ ការ​បង្ហាញ​ភាព​ស្មោះត្រង់​របស់​លោក Gurbanov ​ត្រូវ​បាន​គ្រប់​គ្នា​កោត​សរសើរ​មែនទែន​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​រំលឹក​ថា​ការ​ប្រកួត​រវាង​ក្រុម​ទាំង​ពីរ​បាន​បញ្ចប់​ទៅ  ដោយ​ក្រុម Marseille ​យក​ឈ្នះ​លើ​ក្រុម Qarabag ​ក្នុង​លទ្ធផល ៣-០ ​នៅ​ជើង​ទី​២​នេះ ​ហើយ​សរុប​ទាំង​ពីរ​ជើង​ទៅ​គឺ​ក្នុង​លទ្ធផល ៦-១ ​ឯ​ណោះ៕ ប្រភព៖ DailyMail

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT