ក្រុម Rangers បានទម្លាក់ក្រុម Dortmund ពីពានរង្វាន់ Europa League ហើយ ក្រោយពីប្រកួតជើងទី២នៅយប់មិញស្មើគ្នា ២-២ ធ្វើឱ្យសរុបទាំងពីរជើងទៅ ៦-៤។
សម្រាប់ការប្រកួតនេះដែរ ក្រុម Rangers នៅតែជាអ្នករកគ្រាប់បាល់បានមុនដដែល មុនពេលក្រុម Dortmund ដាក់២គ្រាប់វិញ។ តែយ៉ាងណា ក្រុម Rangers ក៏អាចរកបាន១គ្រាប់ទៀត ដើម្បីតាមស្មើ ២-២ បានក្នុងប្រកួតនេះ ដើម្បីចប់៩០នាទី។ ហើយសរុបទាំងពីរជើងទៅ ក្រុម Rangers ជាអ្នកឈ្នះក្នុងលទ្ធផល ៦-៤ ឯណោះ។
នេះជាជ័យជម្នះធំធេងណាស់សម្រាប់ក្រុម Rangers ប៉ុន្តែជាបរាជ័យធ្ងន់មួយផងដែរសម្រាប់ក្រុមខ្លាំង Dortmund ។ គីឡូ UCL របស់អាល្លឺម៉ង់មួយនេះ កម្រធ្វើមិនបានល្អអិចឹងណាស់ តែពេលនេះពួកគេហាក់ដូចជាដុនដាបខ្លាំងបន្ដិចហើយ៕ ប្រភព៖ DailyMail