បាល់ទាត់កំពុងដើរតួយ៉ាងសំខាន់ផងដែរ ដើម្បីផ្ញើសារទៅរុស្ស៊ីដើម្បីបញ្ឈប់សង្គ្រាមនៅអ៊ុយក្រែន ដែលបានផ្ទុះឡើងកាលពីម្សិលមិញនេះ។
ជាក់ស្ដែងក្នុងការប្រកួតរវាងក្រុម FC Barcelona ទល់ក្រុម Napoli នៅយប់មិញ ពួកគេក៏បានបង្ហាញការតាំងចិត្ត មិនចង់ឱ្យមានសង្គ្រាមកើតឡើងផងដែរ។ ដោយស្លាកមួយត្រូវបានលើកឡើង គឺ No War ដែលមានន័យថាមិនគួរមានសង្គ្រាមកើតឡើងនោះទេ រវាងរុស្ស៊ី និងអ៊ុយក្រែន។ មិនត្រឹមតែ២ក្រុមនេះទេ ក្រុមដទៃទៀតក៏ដូចជាកីឡាករផ្ទាល់ក៏បានបង្ហោះសារមិនចង់ឱ្យមានសង្គ្រាមកើតឡើងផងដែរ ព្រោះសង្គ្រាមនឹងបំផ្លាញគ្រប់យ៉ាងនៅលើលោកនេះ។
រំលឹកថាការប្រកួតរវាងក្រុម Barcelona និង Napoli នាយប់មិញ បានបញ្ចប់ទៅដោយក្រុម Barcelona ជាអ្នកឈ្នះក្នុងលទ្ធផល ៤-២ បានឡើងទៅវគ្គ១៦ក្រុមចុងក្រោយពានរង្វាន់ Europa League ហើយ៕ ប្រភព៖ DailyMail