គ្រូ​ធំ Atletico ថា​នៅ​ជើង​ទី ២ Man Utd នឹង​លេង​សម្រុក​ជាង​មុន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ជើង​ទី ១ ក្នុង​ទឹកដី​ប្រទេស​អេស្ប៉ាញ ក្លឹប Atletico Madrid បាន​បញ្ចប់​ត្រឹម​លទ្ធផល​ស្មើ ១-១ ទល់​ក្លឹប Man Utd ហើយ​វិល​ទៅ​ជើង​ទី ២ ត្រូវ​លេង​នៅ​ខែ​ក្រោយ សម្រាប់​លោក Diego Simeone បាន​ជឿជាក់​ថា ក្លឹប​ម្ចាស់ផ្ទះ ប្រាកដ​ណាស់​នឹង​លេង​វាយ​សម្រុក​ជាង​មុន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និយាយ​ក្រោយ​ចប់​ការ​ប្រកួត គ្រូ​នៃ​ក្លឹប​អេស្ប៉ាញ​ប្រាប់​ថា៖ “យើង​នៅ​តែ​ស្ថិត​ក្នុង​តំណែង​ដដែល ទាំង​មុន​និង​ក្រោយ​ការ​ប្រកួត គ្មាន​អ្វី​ផ្លាស់ប្តូរ​ទេ ដោយ​ការ​លេង​ជើង​ទី ២ នៅ​មុខ​អ្នក​គាំទ្រ​របស់​ពួក​គេ [United] ពួក​គេ​ពិត​ណាស់ នឹង​លេង​វាយសម្រុក​ជាង​មុន ប្រើប្រាស់​ល្បឿន​លេង​លឿន​ជាង​មុន ដូច​ដែល​បង្ហាញ​នៅ Premier League អ៊ីចឹង​ដែរ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​បន្ត៖ “តែ​យ៉ាង​ណា វា​ក៏​ជា​ការ​ប្រកួត​ដ៏​ធំ​មួយ​នៅ​កីឡដ្ឋាន​ដ៏​អស្ចារ្យ ហើយ​ការ​ដដែល​មាន​គូ​ប្រជែង​ដូច​ជា Man Utd នៅ Champions League គឺ​រាប់​បាន​ជា​ការ​សាកល្បង​សមត្ថភាព​ដែល​អ្នក​គួរ​តែ​ឆ្លង​កាត់”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បញ្ជាក់​ថា សម្រាប់​ការ​ប្រកួត​ជើង​ទី ២ នឹង​មិន​មាន​គិតគូរ​គ្រាប់​បាល់​ក្រៅ​ដី ឬ Away Goal អ្វី​នោះ​ទេ ដូច្នេះ​បើ​ស្មើ ០-០ គឺ​ថែម​ម៉ោង ១៥ នាទី​ពីរ​ដង ឬ​ឈាន​ដល់​ការ​ស៊ុត​ប៉េណាល់ទី​កាត់​សេចក្តី។ យ៉ាង​ណា​បើ​ United ឬ At អាច​ស៊ី​ត្រឹម ១-០ នោះ​គឺ​អាច​ឡើង​ទៅ​វគ្គ​បន្ទាប់​ហើយ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Metro

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT