Atletico សម្លឹង​ឃើញ​កីឡាករ PSG មួយ​រូប ចង់​យក​មក​ជំនួស​តំណែង Suarez

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Luis Suarez នឹង​ផុត​សុពលភាព​កុងត្រា​នៅ​ចុង​ខែ​មិថុនា ឆ្នាំ ២០២២ ខាង​មុខ ដែល​គេ​ជឿ​ថា ក្លឹប Atletico Madrid ​នឹង​មិន​ផ្តល់​កុងត្រា​ថ្មី​ត​ទៅ​ទៀត​ទេ សម្រាប់​កីឡាករ​អ៊ុយរុយហ្គាយ ព្រោះ​ពេល​ចុង​ក្រោយ​ទម្រង់​លេង​ហាក់​ធ្លាក់​ចុះ ហើយ​កត្តា​អាយុ​របស់​គេ​ក៏​កាន់​តែ​ចំណាស់​ស្រាប់​ផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផ្ទុយ​ទៅ​វិញ​តាម​សារព័ត៌មាន Todofichajes ចុះ​ផ្សាយ​ ក្លឹប​ក្នុង​ទីក្រុង Madrid បាន​ចាប់​អារម្មណ៍​ទៅ​លើ​ខ្សែ​ប្រយុទ្ធ​ក្រៅ​ជម្រើស​នៃ​ក្លឹប PSG គឺ Mauro Icardi ពោល​ចង់​នាំ​យក​បុរស​វ័យ ២៩ ឆ្នាំ ចេញ​ពី​ទឹកដី​ប្រទេស​បារាំង​នៅ​រដូវ​ក្តៅ​ខាង​មុខ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រាប់ Icardi គេ​មិន​ទទួល​បាន​ពេលវេលា​លេង​ជាប់លាប់​ដូច​មុន​ទេ ក្រោយ​ការ​មក​ដល់​របស់ Lionel Messi។ រដូវ​កាល​នេះ គេ​ឈរ​ជើង​លើ​ទីលាន​បាន​តែ​ជាង ១ ២០០ នាទី និង​ទើប​តែ​រក​បាន ៥ គ្រាប់​ប៉ុណ្ណោះ។ ជាមួយ​សុពលភាព​កុងត្រា​សេសសល់​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៤ ក៏​នាំ​ឲ្យ​តម្លៃ​ខ្លួន អាច​ជា​ថ្លៃ​ល្បាក់ ៣០ លាន​អឺរ៉ូ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​រំឭក​ថា Icardi គេ​ធ្លាប់​ជា​អតីត​យុវជន​ថ្នាល​ឲ្យ​ក្លឹប​គូ​ប្រជែង At គឺ Barcelona មុន​គេ​ផ្ទេរ​ទៅ​លេង​ឲ្យ​ក្លឹប​នៅ​ឯ​អ៊ីតាលី កាល​ពី​ឆ្នាំ ២០១១៕ ប្រភព៖ Todofichajes

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT