នៅការប្រកួតកាលពីវេលាទាបភ្លឺយប់មិញ ក្លឹបកាំភ្លើងធំ Arsenal បានយកឈ្នះទៅលើក្លឹបចចក Wolves ក្រោមលទ្ធផល ២-១។ នេះជាការយកបាន ៣ ពិន្ទុដ៏មានន័យ ក៏រុញឲ្យក្រុមលោក Mikel Arteta ឡើងមកឈរលេខ ៥ ចាញ់តែ ១ ពិន្ទុប៉ុណ្ណោះ ធៀបនឹង Man Utd ហើយក្នុងដៃសល់ ២ ប្រកួតផ្សេងទៀត។
ក្រុមម្ចាស់ផ្ទះបើកឆាកវាយសម្រុកឥតឈប់ ទៅលើក្រុមភ្ញៀវ តែដំបូងឡើយ កីឡាកររបស់ Arsenal បានបង្កកំហុស ដោយបញ្ជូនបាល់ទៅឲ្យអ្នកចាំទីមិនល្អ រួចត្រូវបានឆ្មក់កាត់យកបានពីខ្សែប្រយុទ្ធអាស៊ី Hwang Hee-chan បើកការនាំមុខនៅនាទី ទី ១០។
រហូតមកដល់នាទី ៨២ នៅតង់ទី ២ ទើប Arsenal មានសំណាងអាចយកបានគ្រាប់បាល់តាមស្មើ ធ្វើបានដោយបង្វិលខ្លួនស៊ុតរបស់ Nicolas Pepe បានយ៉ាងល្អ។ រំលងដល់នាទី ៩០+៥ កៀកនឹងបញ្ចប់ការប្រកួតទៅហើយ Alexandre Lacazette ក៏បានបញ្ចប់ទីបន្ថែមមួយគ្រាប់ទៀត ដោយគេស៊ុតហើយត្រូវបានអ្នកចាំទីសង្រ្គោះ តែឡើងដៃចូលទីខ្លួនឯង៕
ទស្សនាវីដេអូខាងក្រោម៖