Jose Mourinho ​៖ ខ្ញុំ​នៅ​តែ​មាន​ទំនុក​ចិត្ត ​ក្នុង​ការ​ដឹក​នាំ Man Utd ​បន្ដ

លោក Jose Mourinho ​មាន​ទំនុក​ចិត្ត​ចំពោះ​កៅអី​អ្នក​ចាត់ការ​របស់​ខ្លួន​នៅ​ក្លឹប Manchester United ​មិន​មាន​អ្វី​រង្គោះរង្គើ​ឡើយ ​ហើយ​ស្ថានភាព​នឹង​ត្រលប់​ទៅ​រក​ភាព​ធម្មតា​វិញ​ឆាប់​ៗ​នេះ។

ក្រុម​បិសាច​ក្រហម ​នឹង​ត្រូវ​តតាំង​ ជាមួយ​ក្រុម Valencia ​នៅ​ម៉ោង​២​រំលង​អាធ្រាត្រ​យប់​នេះ ​ក្នុង​ពាន​រង្វាន់ UEFA Champions League ​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល។ ការ​ប្រកួត​នេះ ពិត​ជា​សំខាន់​ណាស់​សម្រាប់​លោក Jose ​ប្រសិន​បើ​លោក​ដឹកនាំ Man Utd ​ចាញ់​ទៀត ​នោះ​កៅអី​របស់​ខ្លួន អាច​នឹង​ក្ដៅ​ខ្លាំង​មិន​ខាន ក្រោយ​ពី​នៅ​លីគ​អង់គ្លេស ​ក្រុម​នេះ​ធ្វើ​មិន​បាន​ល្អ​ទាល់​តែ​សោះ។

បើ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ​អ្នក​ចាត់ការ​ល្បី​ឈ្មោះ​រូប​នេះ ​បាន​ប្រាប់​ទៅ​អ្នក​កាសែត​ថា​លោក​មិន​មាន​ក្ដី​បារម្ភ​អ្វី​ឡើយ។ លោក​នៅ​តែ​មាន​ទំនុក​ចិត្ត​ថា​កូន​ក្រុម​របស់​ខ្លួន ​នឹង​ធ្វើ​បាន​ល្អ​នៅ​រាត្រី​នេះ ​ហើយ​យក​ជ័យជម្នះ​ដើម្បី​បញ្ចប់​ការ​រិះគន់​ទាំង​អស់។ Jose ​ដឹង​ច្បាស់​ថា​មាន​កីឡាករ​ក្នុង​ក្រុម​មួយ​ចំនួន ​មិន​សប្បាយ​ចិត្ត​ជាមួយ​លោក ប៉ុន្តែ​ក៏​មាន​ខ្លះ​ពេញ​ចិត្ត​នឹង​ការ​ដឹក​នាំ​របស់​ខ្លួន​ដែរ៕ប្រភពDailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT