Spurs ដាក់​លក់​ឡៃឡុង​នៅ​តម្លៃ​ថោក បើ​ក្លឹប​ណា​ចង់​បាន Steven Bergwijn

ក្លឹប​មាន់​ខ្នាយ​មាស Tottenham Hotspur ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ចាប់​អារម្មណ៍​ក្នុង​ការ​ចង់​លក់​ចេញ កីឡាករ​លេង​ប្រយុទ្ធ​ស្លាប Steven Bergwijn នៅ​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ​ខាង​មុខ ជាមួយ​នឹង​តម្លៃ​ទាប​ជាង​ទីផ្សារ ដើម្បី​ពន្លឿន​ល្បឿន​នៃ​ការ​បង្វែរ​ចំណូល​ចូល​ក្លឹប។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កីឡាករ​សញ្ជាតិ​ហូឡង់ ហាក់​ត្រូវ​បាន​ក្លឹប Ajax ចាប់​ចិត្ត ព្រោះ​គេ​មាន​បទពិសោធន៍​ស្រាប់ ធ្លាប់​លេង​ឲ្យ​លីគ​កំពូល​នៅ​ទី​នោះ តែ​ជាមួយ​ក្លឹប​គូ​ប្រជែង​គឺ PSV។ ស្ថិតិ​រដូវ​កាល​នេះ Bergwijn ឈរ​ជើង​លើ​ទីលាន បាន​តែ ៧៣៤ នាទី​គត់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​តាម​សារព័ត៌មាន Calciomercato ចុះ​ផ្សាយ​ថា Spurs នឹង​ព្រម​ដាក់​លក់​កីឡាករ​លេង​តំណែង​ប្រយុទ្ធ​ខាង​លើ នៅ​តម្លៃ​ទាប​តែ ១៥ លាន​ផោន​ប៉ុណ្ណោះ ហើយ​យក​លុយ​នោះ​ទៅ​បង្គ្រប់​ការ​ទិញ​ផ្តាច់​កុងត្រា Dejan Kulusevski នៅ​ពេល​ខាង​មុខ​វិញ។ រំឭក​ថា Bergwijn គេ​បាន​មក​ចូលរួម​ជាមួយ Spurs នៅ​រដូវ​រងា ឆ្នាំ ២០២០ ដោយ​ការ​លក់​ចេញ​សារ​នេះ គឺ​មុន​ផុត​កំណត់ត្រា​កុងត្រា រយៈ​ពេល​ជាង ៣ ឆ្នាំ​ឯ​ណោះ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Calciomercato

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT