កីឡាករ Salzburg ជា​ច្រើន​ពិនិត្យ​ឃើញ​ផ្ទុក​កូវីដ នាំ​ឲ្យ Bayern បន្ថែម​ក្តី​រំពឹង​ខ្ពស់

RB Salzburg រាប់​ថា​ធ្វើ​បាន​ល្អ​ហើយ កាល​ពី​ជើង​ទី ១ នៅ​ដី Bayern Munich អាច​លេង​យក​ស្មើ​លទ្ធផល ១-១។ យ៉ាង​ណា​ការ​ប្រកួត នៅ​ជើង​ទី ២ នា​ថ្ងៃ​ទី ៩ មិនា នឹង​ជា​ពេលវេលា​កាត់សេចក្ដី​សម្រេច​យក​ក្រុម​ឡើង​ទៅ​កាន់​វគ្គ​បន្ត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មុន​ឈាន​ដល់​ការ​ប្រកួត សម្រាប់​ក្រុម​នៅ​ប្រទេស​អូទ្រីស​ក៏​ទទួល​បាន​ដំណឹង​អាក្រក់ ក្រោយ​ការ​រាតត្បាត​ខ្នាត​ធំ​នៃ​ជំងឺ COVID-19 ដោយ​នាំ​ឲ្យ​បណ្តា​កីឡាករ និង​បុគ្គលិក​ប្រមាណ ១៥ នាក់ តេស្ត​ឃើញ​វិជ្ជមាន។ នេះ​មុន​រយៈ​ពេល​តែ ២ សប្តាហ៍​ប៉ុណ្ណោះ នឹង​ឈាន​ដល់​ការ​ប្រកួត​ទល់ Bayern ជា​ថ្មី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​តាម​ការ​បញ្ជាក់​ពី​ក្លឹប អ្នក​ទាំង​អស់​នោះ​បាន​ដាក់​ខ្លួន​ដាច់​ដោយ​ឡែក និង​រង់ចាំ​តាមដាន​ស្ថានភាព​បន្ត​ទៅ​ទៀត [មិន​មាន​ការ​បញ្ជាក់​ឈ្មោះ​កីឡាករ​ណា​ខ្លះ​ឡើយ]។ រយៈ​ពេល ២ សប្តាហ៍​រាប់​ទាំង​ការ​ហ្វឹកហាត់​ផង អាច​ថា​មិន​ជា​រឿង​ងាយ​ស្រួល​ឡើយ ណា​មួយ​ពួក​គេ​ក៏​សកម្ម​ខ្លាំង នឹង​ការ​ប្រកួត​នៅ​លីគ ដោយ​ត្រូវ​មាន​ភារកិច្ច​ប៉ះ LASK នា​ថ្ងៃ​អាទិត្យ​នេះ​ទៀត៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT