Scholes ប្រាប់​ឲ្យ Rashford កុំ​ញាក់​ពេក លេង​ធម្មតាៗ​ទៅ​បាន​ហើយ សំខាន់​ក្រុម​ឈ្នះ

Marcus Rashford បាន​រង​ការ​រិះគន់​ពី​អ្នក​វិភាគ និង​អ្នក​គាំទ្រ​ជា​ច្រើន ថា​បង្ហាញ​ទម្រង់​លេង​មិន​បាន​ល្អ ពេល​ប្រកួត​ទល់ Atletico Madrid កាល​ពី​យប់​មិញ។ ដោយ​បាន Anthony Elanga ប្តូរ​ចូល​ជំនួស ទើប​រក​បាន​គ្រាប់​បាល់​តាម​ស្មើ​ឲ្យ United។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ងាក​មក​ការ​យល់​ឃើញ​របស់ Paul Scholes ​ឯ​ណេះ បាន​និយាយ​ថា កីឡាករ​អង់គ្លេស គួរ​តែ​កុំ​ខំ​ចង់​បង្កើត​អ្វី​ដែល​មើល​ទៅ​អស្ចារ្យ​ខ្លាំង​ពេក ពោល​លេង​ធម្មតាៗ​បាន​ហើយ សំខាន់​ក្រុម​ត្រូវ​តែ​ឈ្នះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អតីត​ខ្សែ​បម្រើ Man Utd និយាយ៖ “Rashford គេ​មើល​ទៅ​គួរ​ឲ្យ​ព្រួយ​ចិត្ត​ណាស់​សម្រាប់​ខ្ញុំ ព្រោះ​គេ​ពេល​ខ្លះ​ព្យាយាម​ធ្វើ​អ្វី​ដែល​ពិបាក​ពេក ពេល​បាល់​ជាប់​ជើង គេ​ដូច​ជា​ព្យាយាម​ចង់​បង្កើត​អ្វី​ឲ្យ​ដូច​ជា​វេទមន្ត ហើយ​ពេល​ខ្លះ​របៀប​ហ្នឹង ជា​រឿង​អាក្រក់​បំផុត​ទៅ​វិញ​ទេ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​បន្ត៖ “ខ្ញុំ​តែងតែ​ចងចាំ​ថា​ពេល​ស្ថិត​នៅ​ពេលវេលា​លំបាក លោក Sir Alex តែងតែ​និយាយ ឲ្យ​ពួក​យើង​លេង​សាមញ្ញៗ ធម្មតាៗ នេះ​ខុស​ពី Rashford គេ​មិន​ធ្វើ​បែប​ហ្នឹង​ទេ គេ​តែងតែ​គិត​ចង់​បង្កើត​អ្វី​ផ្សេង ដូច្នេះ​គេ​គួរ​តែ​កែប្រែ ដើម្បី​ត្រលប់​មក​រក​ទម្រង់​លេង​ដ៏​ល្អ​វិញ”៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT