Ceballos គិត​ចង់​ដើរ​ចេញ ហើយ​វិល​ទៅ​ក្លឹប​នេះ បើ Ancelotti បន្ត​ដឹកនាំ R.Madrid

បើ​តាម​សារព័ត៌មាន SER Deportivos ចុះ​ផ្សាយ​ថា កីឡាករ Dani Ceballos បាន​នឹង​កំពុង​ត្រៀម​វិល​ត្រលប់​ទៅ​កាន់​អតីត​ក្លឹប​ចាស់ គឺ Real Betis នា​ពេល​ខាង​មុខ​វិញ ប្រសិន​ណា​ជា​លោក Carlo Ancelotti នៅ​បន្ត​ដឹកនាំ Real Madrid នា​រដូវ​កាល​បន្ទាប់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នោះ​ក៏​ដោយសារ​តែ​ក្រោម​ការ​ចាត់ការ​របស់​គ្រូ​សញ្ជាតិ​អ៊ីតាលី សម្រាប់​កីឡាករ​អេស្ប៉ាញ​ខាង​លើ មិន​ទទួល​បាន​ឱកាស​សោះ​ឡើយ ជាក់ស្តែង​ដូច​រដូវ​កាល​នេះ ឈរ​ជើង​លើ​ទីលាន​បាន​តែ ៦៥ នាទី​គត់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព​បាន​ឲ្យ​ដឹង​ថា ក្លឹប Betis ​ឯ​ណោះ ក៏​ចាប់​អារម្មណ៍​មក​លើ​គេ​ផង​ដែរ ហើយ​ព្យាយាម​ចង់​ខ្ចី​ជើង​គេ​តាំង​តែ​ពី​រដូវ​រងា។ ឥឡូវ​កីឡាករ​ផ្ទាល់ បាន​មាន​ចិត្ត​ចង់​ចាកចេញ​ហើយ ដូច្នេះ​ការ​ចរចា​ពេល​ខាង​មុខ ទំនង​ជា​មិន​ពិបាក​ឡើយ។ រំឭក​ថា Ceballos ធ្លាប់​ជា​អតីត​កីឡាករ​របស់​ក្លឹប Betis តាំង​ពី​ជំនាន់​ថ្នាល នៅ​ឆ្នាំ ២០១២ ដល់ ២០១៧៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ SER

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT