Rangnick ប្រាប់​ឲ្យ​ម្នាក់ៗ​ខំ​លេង​ដូច​កីឡាករ​វ័យ​ក្មេង​រូប​នេះ បើ​ចង់​ឡើង​ទៅ​វគ្គ​បន្ត UCL

ជើង​ទី ១ វគ្គ ១៦ ក្រុម​ចុង​ក្រោយ នៅ​ឯ​ទឹកដី​អេស្ប៉ាញ ក្លឹប Man Utd បាន​ត្រឹម​ស្មើ ១-១ ទល់​ Atletico Madrid ដែល​លទ្ធផល​នេះ មិន​ទាន់​អាច​រំពឹង​ខ្ពស់ ក្នុង​ការ​ឡើង​ទៅ​វគ្គ​បន្ត​ឡើយ។ លទ្ធផល​នៅ​ជើង​ទី ២ ទាមទារ​ឲ្យ​ស៊ី​ ១-០ ឬ​បាន​ត្រឹម​ស្មើ ដើម្បី​កាត់​សេចក្តី​នៅ​បាល់​ថែម​ម៉ោង និង​ប៉េណាល់ទី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាង​ណា​ជាមួយ​លទ្ធផល​សារ​នេះ​ដែរ លោក Ralf Rangnick ​បាន​សរសើរ​ដល់​សមត្ថភាព​កីឡាករ​វ័យ​ក្មេង Anthony Elanga ដែល​ជា​អ្នក​រក​បាន​គ្រាប់​បាល់ ដោយ​សង្កត់​ធ្ងន់ បើ​ចង់​ឡើង​ទៅ​វគ្គ ៨ ក្រុម ម្នាក់ៗ​គួរ​តែ​ខំ​លេង​ឲ្យ​បាន​ល្អ​ដូច​យុវជន​ខាង​លើ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Rangnick និយាយ៖ “គ្រប់​ការ​ប្រកួត​ដែល​គេ​លេង Elanga ​បង្ហាញ​មក​ថា​គេ​លេង​ពោរពេញ​ដោយ​ចំណង់​និង​ភាព​រីករាយ គេ​ក៏​តែងតែ​ចង់​បង្ហាញ​ពី​អាវុធ​ដ៏​សំខាន់​របស់​គេ ហើយ​នេះ​មិនមែន​ត្រឹម​តែ​គ្រាប់​បាល់​គេ​រក​បាន​ទេ តែ​គេ​ក៏​បង្ហាញ​ចង្វាក់​រត់​ដ៏​ល្អ ៣ ទៅ ៤ សារ​ហើយ​ដែរ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​បន្ត៖ “យើង​ត្រូវ​តែ​បង្ហាញ​របៀប​នេះ នៅ​គ្រប់​តំណែង​ឯ​ទៀត ជាមួយ​កីឡាករ ១ ឬ ២ រូប​ផ្សេង ដោយ​គ្រប់​តំណែង​ទាំង​អស់ ដូច្នេះ​ប្រសិន​យើង​ចង់​បន្ត​ឡើង​ទៅ​វគ្គ​បន្ទាប់ យើង​ត្រូវ​តែ​ខំ​លេង​ឲ្យ​បាន​ដូច​របៀប​ហ្នឹង”៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT