លុយ​ត្រៀម​ទិញ​កីឡាករ ២ រូប​នេះ Man Utd នឹង​នៅ​តែ​ចំណាយ បើ​ទោះ​បី​ត្រូវ​របូត​កៅអី Top 4

កៅអី Top 4 សម្រាប់​លេង​ពាន​អឺរ៉ុប UEFA Champions League រដូវ​កាល​ក្រោយ សម្រាប់​ក្លឹប Manchester United មិន​ទាន់​អាច​ធានា​បាន​នោះ​ទេ ដ្បិត​អី​ការ​ប្រកួត ទើប​តែ​ឈាន​មក​ដល់​ជុំ​ទី ២៦ ពោល​នៅ​ខ្វះ ១២ ជុំ​ទៀត។ គិត​ត្រឹម​ពេល​នេះ ក្រុម​ដឹកនាំ​ដោយ​លោក Ralf Rangnick ឈរ​លេខ​ ៤ មាន ៤៦ ពិន្ទុ នាំ​មុខ​ក្រុម​លេខ ៥ តែ ៤ ពិន្ទុ​ប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាង​ណា​បើ​តាម​សារព័ត៌មាន ESPN ចុះ​ផ្សាយ​ថា ​ក្លឹប​បិសាច​ក្រហម នឹង​នៅ​តែ​បន្ត​សកម្មភាព​ចរចា​កីឡាករ​គោលដៅ​សំខាន់ ២ រូប​មាន Harry Kane ពី​ក្លឹប Tottenham Hotspur និង Declan Rice ពី​ក្លឹប West Ham បើ​ទោះ​បី​ពេល​ទៅ​មុខ លទ្ធផល​បញ្ចប់​រដូវ​កាល កើត​ឡើង​ខុស​ពី​ការ​រំពឹង​ទុក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្លឹប​ត្រៀម​លុយ​ជាង ២០០ លាន​ផោន លើ​ការ​នាំ​យក​អ្នក​ទាំង​ពីរ ព្រោះ​អី Kane អាច​ល្បាក់ ១០០ លាន​ផោន ហើយ Rice អាច​ឡើង​ដល់ ១២០ លាន​ផោន ប្រសិន​បន្ត​លេង​ល្អ ដល់​បញ្ចប់​រដូវ​កាល ២០២១/២២។ យ៉ាង​ណា​ក្រៅ​ពី​ការ​នាំ​ចូល​កីឡាករ ​ក្លឹប​ក៏​ត្រូវ​មាន​ការ​សម្រេច​ចិត្ត​ដ៏​សំខាន់ ជុំវិញ​ការ​នាំ​យក​អ្នកចាត់ការ​ថ្មី រវាង​បេក្ខភាព​លោក Mauricio Pochettino, Erik ten Hag ឬ Luis Enrique ផង​ដែរ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ ESPN

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT