ខ្សែបម្រើ Andres Iniesta បានប្រកាសថាខ្លួនចាកចេញពី FC Barcelona ទៅលេងនៅក្លឹប Chongqing Lifan នៅរដូវកាលក្រោយនេះ។
យ៉ាងណាមិញ ការប្រកាសដូច្នេះហាក់ដូចជាមិនទាន់ជាផ្លូវការនៅឡើយទេ។ ដោយសារតែខាង Chongqing Lifan មានបញ្ហាទៅលើការចុះកុងត្រា ព្រោះតម្លៃប្រាក់ឈ្នួលរបស់កីឡាករអេស្ប៉ាញខាងលើនេះ ច្រើនខ្លាំង ហើយវាមិនទាន់ត្រូវនឹងទីផ្សារផង។ លោក Jiang Lizhang ប្រធានក្លឹបនៅចិននេះ បាននិយាយថាពួកគេមិនទាន់សម្រេច១០០%ថានឹងយក Iniesta ឡើយ ប៉ុន្តែក៏មិនបដិសេធថាមិនយកដែរ។ ក្លឹបនឹងធ្វើការឱ្យបានច្រើនបន្ថែមទៀត ដើម្បីសិក្សាចំពោះការយកខ្សែបម្រើឆ្នើមកម្រិតពិភពលោកមក។
ក្រោយពីមានដំណឹងនេះភ្លាម ក្លឹប Wissel Kob របស់ជប៉ុន បានដាក់សំណើទិញកីឡាករ Barcelona ដែរ ដោយមានកុងត្រារយៈពេល៣ឆ្នាំ ជាមួយតម្លៃឈ្នួល២២លានផោនក្នុង១ឆ្នាំ។ ប្រភពនៅអេស្ប៉ាញបានបញ្ជាក់ថា ប្រសិនបើក្លឹបនៅចិន មិនធ្វើការសម្រេចចិត្តភ្លាមៗទេ នោះ Iniesta អាចនឹងទៅលេងនៅជប៉ុនវិញហើយ ជាមួយកីឡាករ Lukasz Podolski ដែលកំពុងប្រកបអាជីពជាមួយក្លឹបនៅជប៉ុននោះស្រាប់៕