​ប៉ះ​ទីម័រ​ល្ងាច​នេះ U23 ​វៀតណាម ​សល់​កីឡាករ​១៣​នាក់​គត់​

ក្រុម U23 ​វៀតណាម ​ដែល​ប៉ះ​ក្រុម​ទីម័រ​ល្ងាច​នេះ ​នៅ​សល់​គ្នា​ត្រឹម​តែ​១៣​នាក់​ប៉ុណ្ណោះ ​ក្រោយ​ពី​មាន​កីឡាករ​ម្នាក់​ចុង​ក្រោយ​តេស្ដ​វិជ្ជមាន​កូវីដ​១៩​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​វៀតណាម ក្រោយ​ពី​ប្រកួត​ជាមួយ​ក្រុម​ថៃ​មក ក៏​រក​ឃើញ​មាន​វិជ្ជមាន​កូវីដ​១៩​បន្ថែម​ទៀត​ចំនួន​៧​នាក់។ ​ដោយ​ចំនួន​នេះ ​តម្រូវ​ឱ្យ​ពួកគេ​ត្រូវ​នាំ​យក​កីឡាករ​ថ្មី​ថែម​៤​នាក់​ទៀត​មក​ពី​វៀតណាម ​ហើយ​ពេល​នេះ​ពួកគេ​ក៏​មក​ដល់​កម្ពុជា​ហើយ​ដែរ ​ដោយ​ជិះ​ឡាន​ក្រុង​មក។ ​នៅ​ពេល​នេះ ​ក្រុម U23 ​វៀតណាម ​នៅ​សល់​គ្នា​១៣​នាក់ ដើម្បី​ត្រៀម​ប្រកួត​ជាមួយ​ក្រុម​ទីម័រ ​ដែល​ពោរពេញ​ដោយ​កីឡាករ ​និង​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​តែ​ម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្នុង​ពាន​រង្វាន់ AFF U23 Championship ​នេះ ​វៀតណាម ​ប្រឹងប្រែង​ខ្លាំង​ណាស់។ ​បើ​ទោះ​ជា​ក្រុម​ឆ្លង​កូវីដ១៩​ច្រើន​យ៉ាង​ណា​ក៏​ដោយ ​ក៏​ពួកគេ​មិន​បោះបង់​ដែរ ពោល​គឺ​នៅ​តែ​កោះហៅ​កីឡាករ​មក​ពី​ស្រុក ​មក​ប្រកួត​ជា​និច្ច បើ​ទោះ​ជា​មាន​ឆ្លង​ច្រើន​និង​ខ្វះខាត​កីឡាករ​យ៉ាង​ណា​ក៏​ដោយ។ គិត​ត្រឹម​ពេល​នេះ ​កីឡាករ​ដែល​វៀតណាម​កោះហៅ​ថ្មី​មក ​មាន​១០​នាក់​ទៅ​ហើយ៕ ប្រភព៖ Zingnews

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT