កម្ពុជា បញ្ជូនអត្តពលិកកីឡា ៦ប្រភេទ ទៅចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាជើងឯកអាស៊ានប៉ារ៉ាហ្គេមលើកទី ៣ នៅឥណ្ឌូនេស៊ី

ប្រតិភូកីឡាជនពិការ​កម្ពុជា សរុបចំនួន៤៥នាក់ ក្នុងនោះ​រួមមាន​កីឡាករ ២៥នាក់ កីឡារិនី ១៣នាក់ ទៅចូលរួមប្រកួត​កីឡា​ជើងឯកអាស៊ានប៉ារ៉ាហ្គេមលើកទី៣ នៅប្រទេសឥណ្ឌូនេស៊ី ក្រោម​ការ​ដឹកនាំ​ដោយ​ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។

ប្រតិភូ​កីឡា​បាន​ចាកចេញ​ពី​កម្ពុជា​នា​ព្រឹក​ថ្ងៃ​ចន្ទ ៧​រោច ខែ​ភទ្របទ​ ឆ្នាំ​ច សំរឹទ្ធិស័ក ព.ស.២៥៦២។ គួរ​បញ្ជាក់ថា កីឡា​ចំនួន​ ៦​ប្រភេទ​ ដែល​នឹង​ត្រូវ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ខាង​លើ​នេះ​រួមមាន​ កីឡា​វាយកូនឃ្លីលើតុ បាល់​បោះ អត្តពលកម្ម ហែលទឹក ប៊ូលីង និង​កីឡាបាញ់ធ្នូ។

គួរំលឹកថា ព្រឹត្តិការណ៍នេះ នឹងចាប់ផ្តើមពីថ្ងៃទី ៦ រហូតដល់ថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ២០១៨ខាងមុខនេះ ដោយមានប្រទេសជាសមាជិកចូលរួមចំនួន ៤៣ប្រទេស ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT