លោក Rio Ferdinand បាននិយាយថាក្រុមបិសាចក្រហម Manchester United មិនមានឱកាសទាល់តែសោះក្នុងការឈ្នះពានរង្វាន់ UEFA Champions League។
ក្រុម United លេងបានត្រឹមស្មើប៉ុណ្ណោះជាមួយក្រុម Atletico Madrid ក្នុងលទ្ធផល ១-១ សម្រាប់ជើងទី១ពានរង្វាន់ UCL នៅទឹកដីអង់គ្លេស។ សម្រាប់ការប្រកួតមួយនេះ មានការវិភាគជាច្រើនលើកឡើងថាក្រុមធ្វើបានល្អដូចជា Liverpool និង Man City កំពុងមានភាគរយឈ្នះច្រើន ខណៈដែលក្រុមបិសាចក្រហមវិញនោះ មានតិចតួចខ្លាំងណាស់។
ដោយសូម្បីតែលោក Rio អតីតកីឡាករ Man Utd ផ្ទាល់ក៏បានអះអាងដែរថា៖ “ប្រសិនបើខ្ញុំនិយាយដោយស្មោះទៅ ពួកគេមិនមានកន្លែងនៅក្បែរនោះទេសូម្បីតែលីគ។ ការប្រកួតដែលលេងចាញ់ធ្លាក់បែបនេះទៀត ខ្ញុំមើលមិនឃើញឱកាសសម្រាប់ពួកគេនោះទេ។ បើចង់ឈ្នះការប្រកួតបែបនេះ អ្នកត្រូវតែធ្វើឱ្យបានល្អទាំងក្នុងដី និងក្រៅដី អ្នកត្រូវមានលំនឹងនៅក្នុងក្រុម”៕ ប្រភព៖ DailyMail