ក្រុមហង្សក្រហម Liverpool នៅពេលនេះចាញ់ក្រុមកំពូលតារាង Manchester City ត្រឹមតែ៣ពិន្ទុប៉ុណ្ណោះ ក្រោយពីពួកគេយកឈ្នះលើក្រុម Leeds United ក្នុងលទ្ធផល ៦-០ ។
Leeds United កាន់តែដុបដាបទៅហើយ ស្របពេលប៉ះជាមួយក្រុម Liverpool ទៀត គឺកាន់តែធ្វើឱ្យពួកគេយ៉ាប់ខ្លាំងឡើយ។ នៅយប់មិញនេះ ក្រុម Liverpool លត់ក្រុម Leeds នេះបានរហូតដល់ ៦-០ ដែលជាចំនួនច្រើនមែនទែន។ នៅពេលនេះក្រុម Liverpool របស់លោក Klopp នៅចាញ់ពិន្ទុក្រុមកំពូលតារាង Man City ត្រឹម៣ពិន្ទុប៉ុណ្ណោះ។
ក្រុមហង្សក្រហមតាំងពីចូលឆ្នាំ២០២២នេះមក ពួកគេលេងមិនទាន់ស្គាល់ពាក្យថាចាញ់ទេនៅក្របខណ្ឌ English Premier League ។ ខណៈដែលពេលនេះ ពួកគេក៏ជាក្រុមប្រជែងខ្លាំងជាមួយក្រុម Manchester City ដែរ ក្នុងការក្លាយជាជើងឯកក្របខណ្ឌកំពូលអង់គ្លេសនេះ។ ការប្រកួតនៅពេលនេះ បាន២៦ប្រកួតហើយ នៅសល់១២ប្រកួតទៀតទើបចប់រដូវកាល៕ ប្រភព៖ DailyMail