ក្រុម Atletico Madrid លេងបានត្រឹមស្មើជាមួយក្រុមភ្ញៀវ Manchester United ក្នុងលទ្ធផល ១-១ ប៉ុណ្ណោះសម្រាប់ការប្រកួតពានរង្វាន់ UEFA Champions League វគ្គ១៦ក្រុមចុងក្រោយជើងទី១។
ខ្សែប្រយុទ្ធ Joao Felix រកគ្រាប់បាល់ឱ្យក្រុមម្ចាស់ផ្ទះបានតាំងពីនាទី៧ដើមតង់ទី១ ប៉ុន្តែមិនអាចរក្សាលទ្ធផលនេះបានទេ។ នៅជិតចប់ការប្រកួតទៅហើយ នាទី៨០ Elanga ក៏រកគ្រាប់បាល់បាន១គ្រាប់វិញឱ្យ Man Utd ដើម្បីរក្សាលទ្ធផលស្មើគ្នា ១-១ សម្រាប់ជើងទី១នេះ។ ខណៈដែលពួកគេ នឹងត្រូវប៉ះគ្នាម្ដងទៀតនៅជើងទី២ទឹកដីអង់គ្លេសវិញម្ដង។
ជាមួយការប្រកួតនៅយប់មិញនេះដែរ Cristiano Ronaldo ដែលជាកីឡាករតែងធ្វើបានល្អនៅពេលប៉ះក្រុម AT Madrid នោះ មិនអាចធ្វើអ្វីចេញនោះទេ។ ដោយមានឱកាសខ្លះដែរ តែមិនអាចសម្រេចទីបានទាល់តែសោះ៕ ប្រភព៖ DailyMail