U23 ​វៀតណាម ​៤​នាក់​ជិះ​ឡាន​ក្រុង​មក​កម្ពុជា ​ឱ្យ​ទាន់​ប្រកួត​ទល់​ថៃ

យុវជន​ក្រោម​អាយុ​២៣​ឆ្នាំ​របស់​វៀតណាម ​៤​នាក់​ក្នុង​ចំណោម​៦​នាក់​ដែល​ត្រូវ​មក​កម្ពុជា ​ចូល​រួម​ប្រកួត​ពាន​រង្វាន់ AFF U23 ​នោះ ​បាន​ធ្វើ​ដំណើរ​មក​ដល់​កម្ពុជា​ហើយ ដោយ​ឡាន​ក្រុង​ពី​ទី​ក្រុង Ho Chi Minh ​មក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្រុម U23 ​វៀតណាម ​នឹង​ត្រូវ​ប្រកួត​បិទ​ពូល C ​របស់​ខ្លួន​ទល់​ក្រុម​ថៃ ​នៅ​ម៉ោង​៧​យប់​នេះ។ តែ​មុន​ការ​ប្រកួត​ចាប់​ផ្ដើម វៀតណាម ​មាន​កីឡាករ​ឆ្លង​កូវីដ​១៩ ​រហូត​ដល់​១២​នាក់​ទៅ​ហើយ ​បច្ចុប្បន្ន​សល់​១៣​នាក់​ប៉ុណ្ណោះ​។ ដោយសារ​តែ​ដូច្នេះ ​វៀតណាម ​ត្រូវ AFF ​អនុញ្ញាតិ​ឱ្យ​បន្ថែម​សមាជិក​៦​នាក់​មក​ទៀត​ដើម្បី​ជួយ​ក្រុម។ ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ​៦​នាក់​នោះ ​មាន​៤​នាក់​ត្រូវ​បាន​គេ​ដឹង​ថា​មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​នេះ​ហើយ ​ដើម្បី​ត្រៀម​លេង​ទល់​ក្រុម​ថៃ ​ក៏​ដូចជា​ប្រញាប់​មក​ចុះ​ឈ្មោះ​ឱ្យ​ទាន់។ ស្រប​ពេល​កីឡាករ​២​នាក់​ទៀត ​នឹង​ធ្វើ​ដំណើរ​មក​រសៀល​ឯ​ណោះ ​តាម​យន្ដហោះ។ ដូច្នេះ​អាច​និយាយ​បាន​ថា​ទល់​ក្រុម​ថៃ​ល្ងាច​នេះ ​វៀតណាម ​មាន​កីឡាករ​ពេញ​ហើយ មិន​ធ្វើ​ឱ្យ​ការ​ប្រកួត​ត្រូវ​រំសាយ​ឬ​បោះ​បង់​ចោល​នោះ​ទេ៕ ប្រភព៖ Zingnews

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT