លោក Jurgen Klopp សង្ឃឹមជឿជាក់ថាខ្សែប្រយុទ្ធ២នាក់របស់ខ្លួន Roberto Firmino និង Diogo Jota អាចជាសះស្បើយទាន់ពេលល្មមសម្រាប់ប្រកួតទល់ Chelsea ក្នុងពាន Carabao Cup វគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃអាទិត្យនេះ។
កីឡាករនៅតំបន់ខាងលើទាំងពីរមិនមានវត្តមានឱ្យក្រុម Liverpool ក្នុងការប្រកួតទល់ក្រុម Norwich នោះទេកាលពីពេលកន្លងទៅ ដោយសារមានរបួសបន្ដិចបន្ដួច។ លោក Klopp ទុកគេឱ្យសម្រាកព្យាបាល ដើម្បីធានាឱ្យបានថានឹងអាចលេងទល់ក្រុម Chelsea នៅវគ្គផ្ដាច់ព្រ័ត្រ Carabao Cup ចុងសប្ដាហ៍នេះ។
លោក Klopp បាននិយាយថានៅពេលនេះមិនទាន់អាចនិយាយច្បាស់នោះទេ ថា Firmino និង Jota អាចលេងបានឬអត់ទល់ក្រុម Chelsea ។ អ្វីដែលលោកសង្ឃឹមនោះ គឺរូបគេនឹងសម្រាកបានល្អ ហើយជាទាន់សម្រាប់ជួយក្រុមដណ្ដើមពានរង្វាន់។ ខណៈដែលម្សិលមិញ ពួកគេអាចចូលហាត់បានតិចៗវិញ និងមិនមានបញ្ហាអ្វីឡើយ៕ ប្រភព៖ DailyMail