ឥឡូវ​ទើប​ដឹង​ថា​គ្រូ​គិត​ខុស! Casemiro ធ្លាប់​សុំ​ធ្វើ​រឿង​មួយ​កាល​ពី​ខែ​វិច្ឆិកា តែ Ancelotti អត់​ព្រម

Real Madrid បាន​បរាជ័យ​ក្រោម​លទ្ធផល ០-១ កាល​ពី​ប្រកួត​ជើង​ទី ១ វគ្គ ១៦ ក្រុម ទល់ PSG នៅ​ឯ​ទីក្រុង​ប៉ារីស។ យ៉ាង​ណា​វិល​មក​ជើង​ទី ២ នៅ​ឯ​ Bernabeu នា​ថ្ងៃ​ទី ១០ ​មិនា​ខាង​មុខ សម្រាប់​ក្រុម​ម្ចាស់ផ្ទះ ក៏​មិន​មាន​ក្តី​សង្ឃឹម​ច្រើន​នោះ​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក៏​ដោយសារ​តែ​ក្រុម​ដឹកនាំ​ដោយ​លោក Carlo Ancelotti នឹង​ត្រូវ​អវត្តមាន​កីឡាករ​សំខាន់ ២ រូប មាន​ខ្សែ​ការពារ​ស្លាប Ferland Mendy និង​ខ្សែ​បម្រើ​ការពារ​ Casemiro។ មិន​មែន​មក​ពី​របួស តែ​នេះ​ពួក​គេ​ជាប់​ពិន័យ ១ ប្រកួត ដោយសារ​រង​ពិន័យ​កាត​លឿង ៣ លើក ​នៅ​ព្រឹត្តិការណ៍​ទោល​របស់ UEFA។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បញ្ជាក់​ឲ្យ​ដឹង​បន្តិច សម្រាប់​ច្បាប់​នៅ​ពាន​អឺរ៉ុប Champions League ឬ Europa League ក្តី គឺ UEFA កំណត់​ថា បើ​កីឡាករ​ណា​រង​ពិន័យ​កាត​លឿង​ដល់​សន្លឹក​ទី ៣ នោះ​ពួក​គេ​នឹង​ត្រូវ​ព្យួរ​ឈ្មោះ​នៅ​ប្រកួត​បន្ទាប់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញ​រឿង​នេះ​ដែរ អាច​ថា​ជា​ការ​សម្រេច​ចិត្ត​ខុស​របស់​អ្នកចាត់ការ​សញ្ជាតិ​អ៊ីតាលី ព្រោះ​បើ​យើង​រំឭក​ទៅ​រឿង​ចាស់​កាល​ពី​ខែ​វិច្ឆិកា នៅ​ប្រកួត​វគ្គ​ចែក​ពូល គឺ​កីឡាករ Casemiro ផ្ទាល់ បាន​គិតគូរ​រួច​ជា​ស្រេច​ ថា​មាន​ចេតនា​ចង់​បង្ក​កំហុស​យក​កាត​លឿង​ទី ៣ ដើម្បី Clear កាត​ឲ្យ​ហើយ ជៀសវាង​មក​ជាប់​ជំពាក់ ក្លាយ​ជា​បញ្ហា​ដូច​កើត​មាន​នៅ​វគ្គ ១៦ ក្រុម​កន្លង​ទៅ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្សែ​បម្រើ​សញ្ជាតិ​ប្រេស៊ីល បាន​កាត​លឿង​សន្លឹក​ទី ១ និង​ទី ២ កាល​ពី​ជុំ​ទី ១ និង​ទី ៤ ហើយ​មក​ដល់​ជុំ​ទី ៥ ទល់ Sheriff នៅ​ខែ​វិច្ឆិកា ជា​ពេល​ដែល​កៅអី​ឆ្លង​ទៅ​វគ្គ​បន្ទាប់​ សម្រាប់ Real បាន​ធានា ១០០ ភាគរយ​ហើយ​នោះ គេ​ក៏​បាន​ដើរ​ទៅ​ខ្សឹប​ប្រាប់​អ្នកចាត់ការ​លោក Ancelotti ថា​ប្រកួត​សារ​នេះ ចង់​មាន​ចេតនា​បង្ក​កំហុស ដើម្បី​ទទួល​កាត​លឿង​ទី ៣ នោះ​នៅ​ប្រកួត​ជុំ​ទី ៦ វគ្គ​ចែក​ពូល គេ​នឹង​ត្រូវ UEFA ព្យួរ​ឈ្មោះ ហើយ​មក​ដល់​វគ្គ ១៦ ក្រុម ចំនួន​កាត​នឹង​ត្រូវ​បាន Clear ហើយ​រាប់​សារ​ជា​ថ្មី។ យ៉ាង​ណា​លោក Ancelotti បាន​គ្រវី​ក្បាល ហើយ​ឆ្លើយ​ថា៖ “ទេ” ជា​ដាច់ខាត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដល់​តែ​មក​ដល់​ប្រកួត​បើក​ឆាក​វគ្គ ១៦ ​ក្រុម ជើង​ទី ១ ទល់ PSG ភ្លាម បុរស​វ័យ ២៩ ឆ្នាំ ក៏​ស្រាប់​តែ​រង​ពិន័យ​កាត​លឿង​ទី​ ៣ ភ្លែត ក្រោយ​ជ្រុលជ្រួស​បង្ក​កំហុស​ធ្ងន់​ទៅ​លើ​កីឡាករ​ក្រុម​គូ​ប្រជែង Leandro Paredes។ នេះ​ស​បង្ហាញ​ថា ការ​សម្រេច​ចិត្ត​របស់​អ្នកចាត់ការ​ក៏​មិន​សុទ្ធ​តែ​ត្រូវ​រហូត​នោះ​ដែរ ហើយ​អ្នក​រាល់​គ្នា​ក៏​ប្រហែល​ជា​អាច​យល់​ច្បាស់​ហើយ ថា​ហេតុអ្វី​នៅ​ការ​ប្រកួត​ខ្លះ កីឡាករ​មាន​ចេតនា​ចង់​ទទួល​បាន​កាត​លឿង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​រំឭក​ថា សម្រាប់​ការ​ប្រកួត​វគ្គ ១៦ ក្រុម ឬ Knockout stage ​នៅ​រដូវ​កាល​នេះ នឹង​ពុំ​មាន​ការ​គិត​គ្រាប់​បាល់​ក្រៅ​ដី​អ្វី​ទៀត​នោះ​ទេ ដូច្នេះ​មាន​ន័យ​ថា លទ្ធផល​ដែល​អាច​សម្រេច​ឲ្យ Real Madrid ឈោង​បាន​កៅអី​វគ្គ​ផ្ដាច់ព្រ័ត្រ គឺ​លុះ​ត្រា​តែ​យក​ឈ្នះ​ទៅ​លើ PSG ២-០ ជា​ចាំ​បាច់។ ប្រសិន​ណា​ឈ្នះ​បាន​ត្រឹម ១-០ ឬ ២-១ នោះ​នឹង​ត្រូវ​បន្ថែម​ម៉ោង ១៥ នាទី​ពីរ​ដង ឬ​ឈាន​ដល់​ការ​ស៊ុត​ប៉េណាល់ទី ហើយ​លទ្ធផល​ដែល​អាច​ទម្លាក់​ក្លឹប​ម្ចាស់​ជើង​ឯក ១៣ សម័យ​កាល​បាន សម្រាប់ PSG គឺ​ងាយ ដោយ​ទាមទារ​ឲ្យ​ទប់​បាន​ត្រឹម ០-០ នោះ​គឺ​ជោគជ័យ​ហើយ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT