U23 វៀតណាម កោះហៅកីឡាករថ្មី៦នាក់ ដើម្បីមកជំនួសកីឡាករកើតកូវីដ១៩

ក្រុមបាល់ទាត់ជម្រើសជាតិក្រោមអាយុ២៣ឆ្នាំរបស់វៀតណាម បានកោះហៅកីឡាករថ្មីចំនួន៦នាក់មកកម្ពុជា ដើម្បីជំនួសកីឡាកររបស់ខ្លួនដែលឆ្លងកូវីដ១៩ចំនួន៧នាក់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វៀតណាម បានបើកការប្រកួតល្អមែនទែន ដោយយកឈ្នះលើក្រុមសិង្ហបុរីដល់ទៅ ៧-០ ឯណោះ។ តែក្រោយពីប្រកួតនោះមក ពួកគេក៏រកឃើញថាមានកីឡាករក្នុងក្រុមច្រើននាក់បានឆ្លងមេរោគកូវីដ១៩ទៅហើយ ដោយរហូតមកដល់ពេលនេះមាន៧នាក់វិជ្ជមាន ហើយនៅសល់៣នាក់ទៀតក៏ស្ថិតក្នុងបញ្ជីសង្ស័យថាឆ្លងមេរោគដែរ។ ដោយសារតែបែបនេះហើយ ទើបបានជាក្រុមវៀតណាម ត្រូវកោះហៅកីឡាករថ្មីមកបន្ថែមទៀត សម្រាប់ត្រៀមប្រកួតជាមួយក្រុមថៃនៅថ្ងៃស្អែក ក្នុងពានរង្វាន់ AFF U23 Championship ដែលធ្វើឡើងនៅកម្ពុជា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការណ៍ដែលអាចកោះហៅកីឡាករថ្មីចូលក្រុមបាន ខណៈដែលកំពុងប្រកួតនេះដែរ គឺកើតឡើង ដោយសារតែ AFF សម្រេចសម្រួលការដោះដូរកីឡាករនេះ ព្រោះមានក្រុមជាច្រើនសុទ្ធតែមានអ្នកឆ្លងកូវីដ១៩ទាំងអស់។ ប្រសិនបើមិនមានការបន្ថែមសមាជិកថ្មីដែលគ្មានផ្ទុកមេរោគទេ នោះការប្រកួតនឹងមិនអាចបន្ដបានទេ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT