លោក Scaloni គ្រូបង្វឹកបណ្ដោះអាសន្នរបស់ក្រុមជម្រើសជាតិអាហ្សង់ទីន បានបញ្ជាក់ថា Lionel Messi នឹងមិនមានឈ្មោះក្នុងបញ្ជី ដើម្បីលេងមិត្តភាពនៅពេលខាងមុខនេះនោះទេ។
ការអវត្តមាននេះ គឺដោយសារតែរូបគេចង់សម្រាកសិន រហូតដល់ឆ្នាំ២០១៩ ទើបសម្រេចចិត្តឱ្យច្បាស់ថានឹងចូលនិវត្តឬបន្ដលេងឱ្យជម្រើសជាតិទៀត ក្នុងពានរង្វាន់នានា។ ដោយឡែក គិតចាប់តាំងពី World Cup មក Messi បដិសេធចូល
លេងឱ្យអាហ្សង់ទីន ២ប្រកួតមកហើយ។ លោក Scaloni បន្ថែមថាការសម្រេចចិត្តនេះ គឺធ្វើឡើងដោយសាមីខ្លួនតែម្ដង ដែលមិនទាន់ចង់ចូលជម្រើសជាតិ ស្របពេលដែលក្រុមទាំងមូលចាំស្វាគមន៍គេជានិច្ច។
ជាមួយរឿងនេះដែរ Maradona វីរបុរសក្រុមជម្រើសជាតិអាហ្សង់ទីន ចង់ផ្ដាំទៅ Messi ថាឱ្យឈប់ចូលលេងឱ្យជម្រើសជាតិអាហ្សង់ទីនតែម្ដងទៅ។ មូលហេតុ ដោយសារតែក្រុមមួយនេះ ពេលបរាជ័យម្ដងៗ អ្នកគាំទ្រតែងតែបន្ទោសទៅលើ Messi តែម្នាក់ មិនបានគិតដល់ក្រុមទាំងមូលថាលេងល្អប៉ុណ្ណានោះទេ៕ប្រភពDailyMail