រឿង៣យ៉ាងគួរដឹងពីជំនួបកម្ពុជាចាញ់ទីម័រខាងកើត ១-០ យប់មិញ

ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំ បានប្រកួតចាញ់ក្រុមទីម័រខាងកើត ១-០ កាលពីយប់មិញ ក្នុងជំនួបចុងក្រោយប្រចាំពូល A ពានរង្វាន់ AFF U23 Championship នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មានរឿងគួរកត់សម្គាល់៣យ៉ាងដែលត្រូវដឹងពីការប្រកួតនេះ៖

  • ជើងកីឡាករ: កីឡាករសំខាន់ៗមួយចំនួនត្រូវអវត្តមានដូចជា ឡេង ណូរ៉ា និង តាំង ប៊ុនឆៃ។ ការជំនួសមកវិញនូវខ្សែបម្រើកណ្តាល អាត អូនតូច មកការពារឆ្វេងពិតជាពុំទាន់ស៊ីចង្វាក់គ្នាជាមួយ សាហ្វ៊ី និង សម្បត្តិ។
  • ក្តីសង្ឃឹមទៅវគ្គបន្តស្ទើរគ្មាន: បន្ទាប់ពីចាញ់ប្រកួតយប់មិញ កម្ពុជារកបានត្រឹម៣ពិន្ទុប៉ុណ្ណោះ (ដកលទ្ធផលការប្រកួតជាមួយក្រុមបាតតារាងចេញ)។ ដូច្នេះ គោព្រៃជំទង់ពិបាកឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ អភិនិហាកើតឡើងលុះត្រាតែ វៀតណាម ឈ្នះថៃ ច្រើនជាង២ ឬថៃឈ្នះវៀតណាមច្រើនជាង៧គ្រាប់។
  • Ultra Cambodia: ក្រុមអ្នកគាំទ្រស្មោះស្ម័គ្រមួយនេះ បានចែករសែកក្រុមត្បិតមានបញ្ហាចម្រូងចម្រាស់និងសន្តិសុខឆែកសំបុត្រ។ តាមការផុស គេទំនងឃើញការយកភេសជ្ជៈចូលអាចជាប្រធានបទមួយនៃការមិនអនុញ្ញាតិ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT