លោក Jose Mourinho ទទួលបានកាតក្រហមក្នុងជំនួបដែលក្រុម Roma បានត្រឹមស្មើជាមួយក្រុម Verona ក្នុងលទ្ធផល ២-២ ប៉ុណ្ណោះក្នុងក្របខណ្ឌ Serie A ។
ការប្រកួតនេះដែរ ក្រុមភ្ញៀវ Verona ជាអ្នកបើកការនាំមុខមុននៅតង់ទី១ ប៉ុន្ដែនៅតង់ទី២ក៏ស្រាប់តែក្រុម Roma ដូរកីឡាករថ្មីចូល ហើយអាចរកគ្រាប់បាល់តាមស្មើ២គ្រាប់វិញបាន។ តែអ្វីដែលគេកត់សម្គាល់សម្រាប់ប្រកួតនេះ គឺលោក Jose Mourinho នៅជិតចប់ការប្រកួតទៅហើយ លោកបែរជាច្រឡោតទៅរកអាជ្ញាកណ្ដាលតវ៉ាមិនឈប់ រហូតទទួលបានកាតក្រហមបណ្ដេញចេញពីទីលានតែម្ដង។
ក្រុមរបស់លោក Jose Mourinho មិនទាន់ស្គាល់ឈ្នះទេនៅ៤ប្រកួតចុងក្រោយនេះ ហើយបើនិយាយពី១០ប្រកួតនៅលីគវិញ ពួកគេឈ្នះបានតែ៤ប្រកួតទេ។ ក្រុម Roma នៅពេលនេះឈរលេខ៦ក្នុងតារាង ដោយចាញ់៦ពិន្ទុពីក្រុម Top4 ៕ ប្រភព៖ DailyMail